ប្តេជ្ញាការពារឯករាជ្យអធិបតេយ្យភាពសមុទ្រកោះនៃមាតុប្រទេស


ប្តេជ្ញាការពារឯករាជ្យអធិបតេយ្យភាពសមុទ្រកោះនៃមាតុប្រទេស - ảnh 1
រដ្ឋមន្ត្រីនិងជាប្រធានខុទ្ទកាល័យរដ្ឋាភិបាលលោក Nguyen Van Nen (VOV)

        Vovworld-នៅសន្និសីទកាសែតរដ្ឋាភិបាលវៀតណាមខែតុលានារសៀល​ថ្ងៃ
ទី២៩តុលា រដ្ឋមន្ត្រីនិងជាប្រធានខុទ្ទកាល័យរដ្ឋាភិបាលលោក Nguyen Van Nen
បានផ្ដល់ព័ត៌មានអំពីបញ្ហាសេដ្ឋកិច្ចសង្គមជាច្រើនដែលទទួលបានការយកចិត្ត
ទុកដាក់ពីសាធារណៈមតិ​។ ស្ដីអំពីស្ថានភាពសមុទ្រខាងកើតនិងដំណោះស្រាយ
​ដែលរបស់រដ្ឋាភិបាលដាក់ចេញនាពេលខាងមុខ លោក Nguyen Van Nen បាន​
សង្កត់ធ្ងន់ថា រដ្ឋសភានឹងពិភាគ្សាផ្ដល់មតិដើម្បីរដ្ឋាភិបាលបន្ត​អនុវត្តភារកិច្ចការពារ
ឯករាជ្យអធិបតេយ្យភាពសមុទ្រកោះនៃមាតុប្រទេស។ លោក Nguyen Van Nen បាន
លើកច្បាស់ថា៖

        “វៀតណាមមានមូលដ្ឋានកត្តិយុតនិងភ័ស្តុតាងប្រវត្តិសាស្ត្រយ៉ាងពេញ​លេញ
ដើម្បីអះអាងប្រជុំកោះ Hoang Sa, Truong Sa គឺរបស់វៀតណាមនិង​សំណូមពរ​បណ្ដា
ភាគីរក្សាដ៏ដែលស្ថានភាព។ គោលជំហររបស់យើងគឺប្តេជ្ញាការពារ​សមុទ្រ​កោះរបស់
ខ្លួនដោយសន្តិវិធី ភាគីទាក់ទិននានាត្រូវគោរពច្បាប់អន្តរជាតិនិង​អនុសញ្ញារបស់
អង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២។”

        នៅសន្និសីទកាសែតនេះ​ដែររដ្ឋមន្ត្រីនិងជាប្រធានខុទ្ទកាល័យ​រដ្ឋាភិបាល​លោក
Nguyen Van Nen បានឆ្លើយសំនួរស្ដីពីដំណោះស្រាយរបស់រដ្ឋាភិបាល​ក្នុង​ការតុល្យ
ភាពចំណូលចំណាយថវិការរដ្ឋ ផែនការវិនិយោគទៅលើគំរោងការព្រលានយន្តហោះ
អន្តរជាតិ Long Thanh ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ