បិទកិច្ចប្រជុំ AMM-៥៦៖ ការសន្ទនានិងកិច្ចសហប្រតិបត្តិការជាឧបករណ៍សម្រាប់ដោះស្រាយបញ្ហាប្រឈម

(VOVWORLD) - ក្រោយរយៈពេល ៤ ថ្ងៃប្រជុំនៅរដ្ឋធានីហ្សាកាតា (ឥណ្ឌូនេស៊ី) កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី ៥៦ និងកិច្ចប្រជុំពាក់ព័ន្ធ បានបិទនាថ្ងៃទី ១៤ កក្កដា ដោយមានឯកសារជិត ៤០ ត្រូវបានអនុម័ត។
បិទកិច្ចប្រជុំ AMM-៥៦៖ ការសន្ទនានិងកិច្ចសហប្រតិបត្តិការជាឧបករណ៍សម្រាប់ដោះស្រាយបញ្ហាប្រឈម - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំ AMM ៥៦។ (រូបថត៖ VOV)

គួរកត់សម្គាល់ថា សេចក្តីថ្លែងការណ៍រួម AMM ៥៦ បានបញ្ជាក់ពីការសន្យា និងការពង្រឹងអាស៊ានដូចអង្គការដ៏រឹងមាំមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមដែលកំពុងកើនឡើង ធានាផលប្រយោជន៍របស់ប្រជាជនក្នុងតំបន់ព្រមទាំងដើរតួនាទីមជ្ឈភាពក្នុងការអភិវឌ្ឍនិងវិបុលភាពសកលផងដែរ។

នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៦ ឯកសារជាច្រើនត្រូវបានអនុម័ត រួមមានការសន្យាជាក់លាក់ ដែលបញ្ជាក់ពីការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ និងស្ថិរភាពរបស់អាស៊ាន។ ជាមួយនឹងការប្រែប្រួលនៃស្ថានភាពក្នុងតំបន់ និងលើពិភពលោក បញ្ហាសន្តិសុខក្តៅគគុកជាច្រើនដូចជាសមុទ្រខាងកើត មីយ៉ាន់ម៉ា អ៊ុយក្រែន ស.ប.បកូរ៉េ ត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំនានាដូចជា វេទិកាសន្តិសុខតំបន់ ឬកិច្ចប្រជុំជាន់ខ្ពស់អាស៊ីបូព៌ា... នៅឯវេទិកា បណ្ដាប្រទេសបានសម្តែងទស្សនៈ និងគោលជំហររបស់ខ្លួន។ ទោះបីជានៅតែមានការខ្វែងគំនិតគ្នា និងការរិះគន់លើបញ្ហាជាច្រើនក៏ដោយ ប៉ុន្តែប្រការដ៏សំខាន់នោះ គឺប្រទេសទាំងអស់បានឆ្ពោះទៅអនាគត ជាមួយនឹងវប្បធម៌សន្ទនា និងកិច្ចសហប្រតិបត្តិការជាសារដើម្បីធានាភាពសុខដុមរមនាដ៏ជាក់ស្ដែង ឬយ៉ាងហោចណាស់ស្វែងរកចំណុចស្រដៀងគ្នា និងកាត់បន្ថយការខ្វែងគំនិតគ្នា។

គណៈប្រតិភូវៀតណាមដឹកនាំដោយរដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son អញ្ជើញចូលរួម AMM ៥៦ ដោយមានទំនួលខុសត្រូវ និងសារផ្សេងៗគ្នាជាច្រើន។ វៀតណាមបង្ហាញសារស្ដីពីភាពសកម្ម ការទទួលខុសត្រូវ និងភាពម្ចាស់ការជាងមុន ក្នុងកិច្ចសហប្រតិបត្តិការអាស៊ាន ហើយមានបំណងថា ការរួមវិភាគទានរបស់វៀតណាមនិងកិច្ចសហប្រតិបត្តិការរបស់អាស៊ាន នឹងរួមចំណែករក្សាសន្តិភាព ស្ថិរភាពនៅអាស៊ីអាគ្នេយ៍និយាយដោយឡែក និងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនិយាយរួម។ លើសពីនេះ រូបភាពដែលវៀតណាមនាំយកទៅកិច្ចប្រជុំលើកនេះគឺប្រទេសវៀតណាមដោយមានសន្តិភាព កិច្ចសហប្រតិបត្តិការ និងមិត្តភាពជាមួយប្រទេសទាំងអស់លើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ