បិទកម្មវីធីប្រឡងឃោសនា “សមុទ្រ និងកោះរបស់វៀតណាម”

(VOVWORLD) - ការប្រឡងនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២១ឧសភា នៅទីក្រុង Hai Phong ដោយមានការចូលរួមពីឃោសនាករ សិល្បករ តារាសម្តែង និងតន្ត្រីករជាង ១.៥០០ នាក់មកពីក្រុមឃោសនាចល័តក្នុងខេត្ត ក្រុង ៤៦/៥៣ ទូទាំងប្រទេស។

បិទកម្មវីធីប្រឡងឃោសនា “សមុទ្រ និងកោះរបស់វៀតណាម” - ảnh 1គណៈកម្មការរៀបចំពិធីប្រគល់មេដាយមាសចំនួន ៧៩ គ្រឿង មេដាយប្រាក់ ១៤១ គ្រឿង និងប័ណ្ណសរសើរចំនួន ៧ ជូនដល់អង្គភាព និងក្រុមដែលចូលរួម (រូបថត៖ Thanh Nga/VOV)

នាយប់ថ្ងៃទី  ២១ ឧសភា នៅទីក្រុង Hai Phong នាយកដ្ឋានវប្បធម៌មូលដ្ឋាន (ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍) បានប្រារព្ធពិធីបិទការប្រឡងឃោសនា “សមុទ្រ និងកោះរបស់វៀតណាម”។ ការប្រឡងនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២១ឧសភា នៅទីក្រុង Hai Phong ដោយមានការចូលរួមពីឃោសនាករ សិល្បករ តារាសម្តែង និងតន្ត្រីករជាង ១.៥០០ នាក់មកពីក្រុមឃោសនាចល័តក្នុងខេត្ត ក្រុង ៤៦/៥៣ ទូទាំងប្រទេស។

បិទកម្មវីធីប្រឡងឃោសនា “សមុទ្រ និងកោះរបស់វៀតណាម” - ảnh 2លោក Nguyen Quoc Huy អនុប្រធាននាយកដ្ឋានវប្បធម៌មូលដ្ឋាន អនុប្រធានគណៈកម្មាធិការរៀបចំការប្រឡង (រូបថត៖ Thanh Nga/VOV)

ក្រុមនានាបានប្រកួតប្រជែងក្នុងខ្លឹមសារចំនួនបី៖ ការតុបតែង និងការដង្ហែក្បួនរថយន្តឃោសនា។ បង្ហាញ និងពន្យល់ការតាំងពិពណ៌ និងការផ្សព្វផ្សាយសិល្បៈ។ លោក Nguyen Quoc Huy អនុប្រធាននាយកដ្ឋានវប្បធម៌មូលដ្ឋាន អនុប្រធានគណៈកម្មាធិការរៀបចំការប្រឡងបានវាយតម្លៃថា៖ “ការប្រឡងនេះអាចបំពេញតាមតម្រូវការទាំងទ្រង់ទ្រាយ គុណភាពសិល្បៈ និងប្រសិទ្ធភាពនៃការឃោសនាបេសកកម្មនយោបាយ ហើយទន្ទឹមនឹងនោះ បំពេញតម្រូវការរីករាយនឹងវប្បធម៌ខាងវិញ្ញាណរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ។ បន្ទាប់ពីការប្រឡងនេះ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនបន្ថែមទៀតអំពីសារៈសំខាន់នៃសមុទ្រ និងកោះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសជាតិ ខ្ញុំសូមណែនាំអង្គភាព  តន្ត្រីករ តារាចម្រៀង តារាសម្ដែង អ្នកឃោសនា បន្តលើកកម្ពស់តួនាទីជាយុទ្ធជនវប្បធម៌ អនុវត្តន៍ការឃោសនាប្រកបដោយប្រសិទ្ធភាព នូវសកម្មភាពបម្រើការងារនយោបាយក្នុងមូលដ្ឋាន”។

គណៈកម្មការរៀបចំពិធីប្រគល់មេដាយមាសចំនួន ៧៩ គ្រឿង មេដាយប្រាក់ ១៤១ គ្រឿង និងប័ណ្ណសរសើរចំនួន ៧ ជូនដល់អង្គភាព និងក្រុមដែលចូលរួមការប្រឡង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ