“បទចំរៀងវីរភាពខែតុលា”បានប្រព្រឹត្តទៅក្នុងឱកាសរំលឹកខួបលើកទី១០០នៃបដិវត្តន៍ខែតុលារុស្ស៊ី

(VOVWORLD) -កម្មវិធីជួបប្រាស្រ័យសិល្បៈមានឈ្មោះថា “បទចំរៀងវីរភាពខែតុលា” នឹងប្រព្រឹត្ត ទៅនាយប់ថ្ងៃទី១វិច្ឆិកា នៅទីក្រុងហាណូយ ក្នុងឱកាសរំលឹកខួបលើកទី១០០នៃ បដិវត្តន៍ខែតុលារុស្ស៊ី(១៩១៧-២០១៧)។ 
“បទចំរៀងវីរភាពខែតុលា”បានប្រព្រឹត្តទៅក្នុងឱកាសរំលឹកខួបលើកទី១០០នៃបដិវត្តន៍ខែតុលារុស្ស៊ី - ảnh 1រូបថតៈ ទីភ្នាក់ងារសារព័ត៌មានវៀតណាម 

តាមរយៈកម្មវិធីនេះ នឹងមានបទយកការណ៍ពិសេសជាច្រើនត្រូវបានដាក់បញ្ចាំង ដែលជួយឲ្យអ្នកទស្សនាអាចមើលឃើញជាទូទៅ អំពីបដិ វត្តន៍ខែតុលា ដំណើរការមកដល់ទីតាំងប្រវត្តិសាស្ត្រ កន្លែងដែលប្រព្រឹត្តទៅ ព្រឹត្តិការណ៍បដិវត្តន៍ខែតុលា។ ក៏ក្នុងជំនួបប្រាស្រ័យសិល្បៈនេះ អ្នកទស្សនានឹងបាន ជួបសំណេះសំណាលជាមួយសាក្សីពិសេសរបស់រុស្ស៊ីនិងវៀតណាម ដែលសំណេះ សំណាលអំពីបដិវត្តន៍ខែតុលា និងអនុស្សា វរីយ៍យ៉ាងជ្រាលជ្រៅអំពីទំនាក់ទំនងមិត្ត ភាពវៀតណាម-រុស្ស៊ី។ ក្រៅពីនោះ ទស្សនិកជននឹងបានទស្សនាការសម្តែងសិល្បៈ រាំរបាំប្រជាប្រិយ រុស្ស៊ី និងរបាំ Bale របស់់រុស្ស៊ីផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ