បទឈប់បាញ់ត្រូវរំលោភនៅភាគខាងកើតអ៊ុយក្រែន
|
បទឈប់បាញ់ត្រូវបានរំលោភនៅភាគខាងកើតអ៊ុយក្រែន (Reuters) |
Vovworld-ការប៉ះទង្កិចបានកើតមានឡើងនាថ្ងៃទី២២មិនានៅជិតទីក្រុង
Donetsk ភាគខាងកើតអ៊ុយក្រែនដោយកំលាំងប្រឆាំងត្រួតពិនិត្យ។ កាយវិការ
នេះបានរំលោភទៅលើបទឈប់បាញ់តាមកិច្ចព្រមព្រៀង Minsk ចុះនាថ្ងៃទី១២
កុម្ភៈ។ កងទ័ពអ៊ុយក្រែនបានប្រកាសថាកំលាំងសេនាជនបោះទ័ពនៅជិតព្រលាន
យន្តហោះបានប្រើប្រាស់អាវុធស្រាល។ ក្នុងពេលនោះតំណាងសាធារណៈរដ្ឋ
ប្រជាមានិតស្វ័យប្រកាស Donetsk (DPR) បានឲ្យដឹងថា ក្នុងអំឡុង២៤ម៉ោងកន្លង
មកកងទ័ព Kiev រំលោភទៅលើបទឈប់បាញ់ចំនួន៣៦លើក។ តាមការចោទ
ប្រកាន់នេះកងទ័ព Kiev បានបាញ់កាំភ្លើងធំទៅលើទីតាំងរបស់កំលាំង
សេនាជននៅជិតភូមិ Shirokino។ ក្រុមឃ្លាំមើលពិសេសរបស់អង្គការសន្តិសុខនិង
សហប្រតិបត្តិការទ្វីបអឺរ៉ុប (OSCE) មានវត្តមានសង្កេតឃើញការបាញ់កាំភ្លើងធំទៅ
លើព្រលានយន្តហោះ Donetsk ដោយមិនអើពើរដល់សេចក្តីប្រកាសដកអាវុធគ្រប់
ប្រភេទរបស់ភាគីនានា៕