បិទ​បញ្ចប់​ការ​ប្រណាំង​ម៉ូតូ​ទឹក​​ជើងឯក​ពិភពលោក​លើក​ដំបូង​​នៅ​វៀតណាម

(VOVWORLD) - ការប្រណាំងម៉ូតូទឹកជើងឯកពិភពលោក UIM F1H2O - Grand Prix of Binh Dinh ២០២៤ បានបញ្ចប់នាថ្ងៃទី ៣១ ខែមីនា នៅទីក្រុង Quy Nhon ខេត្ត Binh Dinh។    

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយសហព័ន្ធកីឡាម៉ូតូទឹកពិភពលោក និងគណៈកម្មាធិការប្រជាជនខេត្ត Binh Dinh ដោយមានការអមដំណើររបស់ក្រុមហ៊ុន Viet Thuan Group និងម៉ាកយីហោនាវាកម្សាន្ត Essence Grand Cruise។

បិទ​បញ្ចប់​ការ​ប្រណាំង​ម៉ូតូ​ទឹក​​ជើងឯក​ពិភពលោក​លើក​ដំបូង​​នៅ​វៀតណាម - ảnh 1បិទបញ្ចប់ការប្រណាំងម៉ូតូទឹកជើងឯកពិភពលោកលើកដំបូងនៅវៀតណាម។ រូបថត៖ Sỹ Thắng/TTXVN

បន្ទាប់ពីការប្រកួតប្រជែងអស់រយៈពេល ៣ ថ្ងៃ ការប្រណាំងម៉ូតូទឹកជើងឯកពិភពលោក UIM F1H2O បានបិតបញ្ចប់ដោយរង្វាន់ជើងឯកផ្នែកឯកជនបានទៅលើកីឡាករជនជាតិស៊ុយអែត លោក Erik Stark មកពីក្រុម Victoria (U.E.A) ។ ចំណាត់ថ្នាក់លេខ២បានទៅលើកីឡាករ Jonas Andersson មកពីក្រុម Binh Dinh - វៀតណាម ហើយចំណាត់ថ្នាក់លេខ៣បានទៅលើ Peter Morin នៃក្រុម CTIC (ចិន)។ ឈានមុខគេក្នុងតារាងចំណាត់ថ្នាក់ក្រុមចូលរួម UIM F1H2O គឺក្រុម Binh Dinh - Vietnam ដែលមានពិន្ទុសរុប ៧២ពិន្ទុ ជាប់ចំណាត់ថ្នាក់លេខ ២ និងលេខ ៣ គឺក្រុម Sharjah និងក្រុម Victoria ជាមួយនឹងពិន្ទុសរុប ៥៧ដូចគ្នា។

ការប្រណាំងម៉ូតូទឹកអន្តរជាតិបានទាក់ទាញការចាប់អារម្មណ៍របស់អ្នកទស្សនា។ លោក Tran Duc Trinh រស់នៅខេត្ត Binh Dinh បាននិយាយដោយក្តីរំភើបថា៖ “ខ្ញុំរំភើបចិត្តខ្លាំងណាស់ ខ្ញុំមកទីនេះជាមួយគ្រួសារ ដើម្បីទិញសំបុត្រចូលមើលការប្រណាំងម៉ូតូទឹកដោយផ្ទាល់ភ្នែក។ ប្រភេទកីឡានេះពេញនិយមណាស់។ ខ្ញុំសង្ឃឹមថា ក្រុមម្ចាស់ផ្ទះនឹងទទួលបានជោគជ័យ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ