បិទបញ្ចប់ការស៊ើបអង្កេតអន្តរជាតិលើការធ្លាក់យន្តហោះ MH១៧ នៅអ៊ុយក្រែន

(VOVWORLD) - នាថ្ងៃទី ៨ ខែកុម្ភៈ ក្រុមអ្នកស៊ើបអង្កេតអន្តរជាតិបានប្រកាសបញ្ចប់ការស៊ើបអង្កេតលើការធ្លាក់យន្តហោះម៉ាឡេស៊ី MH១៧ នៅប្រទេសអ៊ុយក្រែនក្នុងឆ្នាំ ២០១៤ ដោយមិនដំណើរការនីតិវិធីថ្មីណាមួយឡើយ។
បិទបញ្ចប់ការស៊ើបអង្កេតអន្តរជាតិលើការធ្លាក់យន្តហោះ MH១៧ នៅអ៊ុយក្រែន - ảnh 1កន្លែងកើតហេតុនៃការធ្លាក់យន្តហោះ MH១៧ នៅភូមិ Grabove ភាគខាងកើតអ៊ុយក្រែន ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៤ ។ (រូបថត៖ AFP/TTXVN)

ជាពិសេស ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងឡាអេ រដ្ឋអាជ្ញា Digna van Boetzelaer បាននិយាយថា ការស៊ើបអង្កេតបានឈានដល់ដែនកំណត់  ហើយលទ្ធផលដែលបានរកឃើញគឺមិនគ្រប់គ្រាន់សម្រាប់ដំណើរការនីតិវិធីថ្មីមួយនោះទេ។ រដ្ឋអាជ្ញាក៏បាននិយាយផងដែរថា ពួកគេមិនអាចបញ្ជាក់បានថា ទាហានមានជាប់ពាក់ព័ន្ធដោយផ្ទាល់ក្នុងការបាញ់បង្ហោះកាំជ្រួចដែលបណ្តាលឱ្យយន្តហោះធ្លាក់បានឡើយ។

បិទបញ្ចប់ការស៊ើបអង្កេតអន្តរជាតិលើការធ្លាក់យន្តហោះ MH១៧ នៅអ៊ុយក្រែន - ảnh 2ការកាត់ទោសជនសង្ស័យ៤នាក់ ដែលពាក់ព័ន្ធនឹងការធ្លាក់យន្តហោះ MH១៧។ (រូបថត៖ AFP/TTXVN)

សូមរំលឹកឡើងវិញថា កាលពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៤ ជើងហោះហើរ MH១៧ ដែលកំពុងធ្វើដំណើរពីទីក្រុង Amsterdam (ហូឡង់) ទៅកាន់ទីក្រុង Kuala Lumpur (ប្រទេសម៉ាឡេស៊ី) ត្រូវបានវាយប្រហារដោយកាំជ្រួចមីស៊ីលឆ្លងទ្វីបភាគខាងកើតអ៊ុយក្រែន បណ្តាលឲ្យមនុស្សទាំង ២៩៨ នាក់ត្រូវស្លាប់។ អាជ្ញាធរអ៊ុយក្រែន និងប្រទេសលោកខាងលិចមួយចំនួនជឿថា រុស្ស៊ី និងកងកម្លាំងឯករាជ្យនៅភាគខាងកើតអ៊ុយក្រែនជាអ្នកនៅពីក្រោយឧប្បត្តិហេតុនេះ ប៉ុន្តែទីក្រុងម៉ូស្គូ និងកងកម្លាំងខាងលើ បដិសេធយ៉ាងម៉ឺងម៉ាត់ ដោយអះអាងថា យន្តហោះនេះត្រូវបានវាយប្រហារដោយកាំជ្រួចពីតំបន់ដែលគ្រប់គ្រងដោយកងទ័ពរដ្ឋាភិបាលអ៊ុយក្រែនទៀតសោត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ