បិទបញ្ចប់ជំរុំច្នៃប្រឌិតចម្លាក់អន្តរជាតិទីក្រុងហូជីមិញ
|
បិទបញ្ចប់ជំរុំច្នៃប្រឌិតចម្លាក់អន្តរជាតិទីក្រុងហូជីមិញ |
(VOV)_ជំរុំច្នៃប្រឌិតចម្លាក់អន្តរជាតិទីក្រុងហូជីមិញ ២០១៥ ដោយប្រធានបទ៖ ទីក្រុងហូជីមិញ -៤០ឆ្នាំកសាង អភិវឌ្ឍន៍និងធ្វើសមាហរណកម្ម ត្រូវបានបិទបញ្ចប់
ប្រកបដោយជោគជ័យ នាថ្ងៃទី២១ ធ្នូ នៅទីក្រុងហូជីមិញ ។ គណៈចាត់តាំងបាន
ជ្រើសរើស និងប្រគល់ជូនរង្វាន់អោយវណ្ណកម្មឆ្នើមចំនួន៣ សំរាប់អ្នកនិពន្ធ Do
The Thinh អ្នកនិពន្ធ Ngo Liem និងអ្នកនិពន្ធ Fabian Saeren ( បែលហ្ស៊ីក)។ ក្រៅពី
នោះ គណៈចាត់តាំងក៏បានប្រគល់ជូនរង្វាន់លើកទឹកចិត្តចំនួន៤ សំរាប់អ្នកនិពន្ធ
ផ្សេងៗទៀតផង។
ត្រូវបានបើកចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ធ្នូ ជំរុំច្នៃប្រឌិតចម្លាក់អន្តរជាតិទី
ក្រុងហូជីមិញ មានការចូលរួមរបស់អ្នកនិពន្ធចំនួន៥០នាក់ នៅក្នុងនិងក្រៅប្រ
ទេស។ វណ្ណកម្មទាងនេះបានបង្ហាញអំពីរូបភាពទីក្រុងហូជីមិញ កំពុងផ្លាស់ប្តូរថ្មី
ពីមួយថ្ងៃទៅមួយថ្ងៃ អភិវឌ្ឍន៍ ធ្វើសមាហរណកម្ម និងឆ្ពោះទៅអនាគត៕