បិទបញ្ចប់ពិធីបុណ្យកាហ្វេ Buon Ma Thuot លើកទី៧
(VOVWORLD) - ប្រព្រឹត្តទៅក្នុងរយៈពេលជាងមួយសប្ដាហ៍ដោយមានសកម្មភាពជាច្រើននាយប់ថ្ងៃទី១៦ ខែមីនា ពិធីបុណ្យកាហ្វេ Buon Ma Thuot លើកទី៧ ឆ្នាំ២០១៩ បានបិទបញ្ចប់នៅទីក្រុង Buon Ma Thuot ខេត្ត Dak Lak តំបន់ Tay Nguyen ប្រទេសវៀតណាម។
ទិដ្ឋភាពនៃពិធីបិទ (រូបថត៖ VOV) |
ពិធីបុណ្យឆ្នាំនេះទាក់ទាញភ្ញៀវទេសចរប្រមាណ៥ហ្មឺននាក់មកដល់ខេត្តDak Lak ដែលក្នុងនោះមានភ្ញៀវអន្តរជាតិចំនួន៦ពាន់នាក់។ សកម្មភាពនៃពិធី បុណ្យនេះសុទ្ធតែមានគំនិតដ៏វិសេសវិសាល ដែលពោរពេញទៅដោយអត្ត សញ្ញាណវប្បធម៌នៃតំបន់ព្រៃភ្នំនេះ។ ក្នុងនោះ ពិព័រណ៍កាហ្វេបានទាក់ទាញការ ចូលរួមរបស់ស្តង់ទំនិញចំនួន៨០០របស់សហគ្រាសផលិត កែច្នៃ នាំចេញកាហ្វេ ចំនួន ២៣០អង្គភាព នៅក្នុងនិងក្រៅប្រទេស។ នៅក្នុងកិច្ចប្រជុំពន្លឿនវិនិយោគ តំបន់ Tay Nguyen មានគម្រោងចំនួន៣៨ដែលត្រូវបានប្រគល់សេចក្ដីសម្រេច វិនិយោគ វិញ្ញាបនប័ត្រការចុះឈ្មោះវិនិយោគ និងអនុស្សរណៈយោគយល់ ក្នុងដើមទុនសរុបចំនួន៧១ទ្រីលានដុង។
ថ្លែងនៅពិធីបិទ លោក Nguyen Tuan Ha អនុប្រធានគណៈកម្មាធិការ ប្រជាជនខេត្ត Dak Lak បានវាយតម្លៃថា៖
“ជោគជ័យនៃពិធីបុណ្យនេះគឺជាកម្លាំងចលករដ៏ខ្លាំងក្លាដើម្បីអោយយើងបន្តលើកតម្កើងផលិតផលកាហ្វេវៀតណាម។ ជាពិសេសគឺពាណិជ្ជសញ្ញានិងម៉ាក សម្គាល់ភូមិសាស្ត្រកាហ្វេ Buon Ma Thuot លើទីផ្សារអន្តរជាតិ ក៏ដូចជាបំណង ប្រាថ្នាផ្សព្វផ្សាយកាហ្វេពិសេស នាំ Buon Ma Thuot ក្លាយទៅជា “គោលដៅនៃ កាហ្វេពិភពលោក”។ ពិធីបុណ្យលើកនេះក៏បានរួមចំណែកផ្សព្វផ្សាយឧត្តមភាព សក្ដានុភាពផ្សេងៗនៅតំបន់ Tay Nguyen ជាពិសេសគឺលើវិស័យកសិកម្ម ឧស្សា ហកម្មកែច្នៃ ថាមពលកកើតឡើងវិញ ព្រមទាំងរីកសាយភាយតម្លៃវប្បធម៌ ប្រពៃណីរបស់បណ្ដាជនជាតិក្នុងតំបន់ ផងដែរ”៕