បិទបញ្ចប់មហោស្រពផ្សាយសម្លេងទូទាំងប្រទេសវៀតណាមលើកទី១៣

(VOVWORLD) - នាយប់ថ្ងៃទី៥ ឧសភា នៅទីក្រុង Vinh ខេត្ត Nghe An ភាគកណ្ដាលវៀតណាម បានប្រព្រឹត្តទៅពិធីបិទបញ្ចប់និងប្រគល់រង្វាន់មហោស្រពផ្សាយសម្លេងទូទាំងប្រទេសលើកទី១៣ ឆ្នាំ២០១៨ ដោយវិទ្យុសម្លេងវៀតណាមនិងស្ថានីយ៍ទូរទស្សន៍-ផ្សាយសម្លេង Nghe An សហការរៀបចំឡើង។
បិទបញ្ចប់មហោស្រពផ្សាយសម្លេងទូទាំងប្រទេសវៀតណាមលើកទី១៣ - ảnh 1 កម្មវិធីផ្សាយសម្លេងដោយផ្ទាល់របស់គណៈកម្មការផ្សាយសម្លេងជាភាសាបរទេស ទទួលបានមេដាយមាស

ចូលរួមមហោស្រពលើកនេះ គណៈកម្មការផ្សាយសម្លេងជាភាសាបរទេស វិទ្យុសម្លេងវៀតណាម ទទួលបានមេដាយមាស១គ្រឿង មេដាយប្រាក់១គ្រឿងនិងមេដាយសំរិទ្ធ១គ្រឿង។

        ក្រោមប្រធានបទ “ការផ្សាយសម្លេងជាមួយបុព្វហេតុធ្វើឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្មប្រទេសជាតិនិងធ្វើសមាហរណកម្មអន្តរជាតិ” បណ្ដាវណ្ណកម្មចូលរួមមហោស្រពផ្សាយសម្លេងទូទាំងប្រទេសលើកទី១៣ឆ្នាំ២០១៨ បានឆ្លុះបញ្ចាំងនុវបុព្វហេតុផ្លាស់ប្ដូរថ្មីលើគ្រប់វិស័យរបស់ប្រទេសជាតិ រក្សាសន្តិសុខសណ្ដាប់ធ្នាប់ អនុវត្តន៍គោលនយោបាយផ្ទៃក្នុង កិច្ចការបរទេសនិងធ្វើសមាហ រណកម្មអន្តរ ជាតិយ៉ាងទូលំទូលាយរបស់ប្រទេសជាតិ។ អ្នកកាសែត Vu Hai អគ្គ នាយករងវិទ្យុសម្លេងវៀតណាម ប្រធានគណៈចាត់តាំងមហោស្រពផ្សាយសម្លេង លើកនេះបានវាយតំលៃថា៖

        “គុណភាពរបស់បណ្ដាវណ្ណកម្មចូលរួមមហោស្រពលើកនេះត្រូវបានលើកកំពស់ជាច្រើន។ មិនមានគម្លាតធំរវាងវិទ្យុមជ្ឈឹមជាមួយស្ថានីយ៍ទូរទស្សន៍-ផ្សាយសម្លេងថ្នាក់ខេត្តឡើយ។ ក្នុងចំណោមមេដាយមាសទាំង២០គ្រឿងនោះ គឺវិទ្យុសម្លេងវៀតណាមទទួលបាន៨គ្រឿងនិងស្ថានីយ៍ថ្នាក់ខេត្តទទួលបាន១២គ្រឿង។ ទី២គឺខ្លឹមសារនៃវណ្ណកម្មបានឆ្លុះបញ្ចាំងនូវវិស័យទាំងអស់ក្នុងជីវភាពរស់នៅក្នុងនោះមានវិស័យក្ដៅគគុកនាបច្ចុប្បន្នដូចជា ការចាប់ផ្ដើមអាជីព ការកែទម្រង់ រដ្ឋបាលនិងការបង្ការប្រឆាំងអំពើពុករលួយ ជាដើម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ