បិទបញ្ចប់មហាស្រពអន្តរជាតិក្បាច់គុនបុរាណវៀតណាម

(VOVWORLD) - ក្រោយរយៈពេល៥ថ្ងៃប្រព្រឹត្តទៅដោយមានសកម្មភាពដ៏ផុលផុសជាច្រើន មហោស្រពអន្តរជាតិក្បាច់គុនបុរាណវៀតណាមលើកទី៧ ឆ្នាំ២០១៩ បានបិទ បញ្ចប់នាយប់ថ្ងៃទី១១ ខែសីហានៅទីក្រុង Quy Nhon ខេត្ត Binh Dinh។
បិទបញ្ចប់មហាស្រពអន្តរជាតិក្បាច់គុនបុរាណវៀតណាម - ảnh 1 ទិដ្ឋភាពនៅពិធីបិទបញ្ចប់ (រូបថត៖ VOV)

  មហោ ស្រពលើកនេះទទួលបានការចូលរួមរបស់គ្រូបង្ហាត់ក្បាច់គុននិងកូនសិស្សចំនួន១៣០០ នាក់មកពីក្លឹបក្បាច់គុននិងវិញ្ញាសារក្បាច់គុនជាច្រើននៅក្នុងនិងក្រៅប្រទេស។ លោក Ta Xuan Chanh នាយកមន្ទីរវប្បធម៌និងកីឡាខេត្ត Binh Dinh បានសង្កត់ធ្ងន់ថា៖

        “មហោស្រពអន្តរជាតិក្បាច់គុនបុរាណវៀតណាមលើកទី៧ Binh Dinh ឆ្នាំ ២០១៩ត្រូវបានរៀបចំឡើងយ៉ាងមហោឡារឹក ពោរពេញទៅដោយចំណងមិត្ត ភាព សាមគ្គីភាព ព្រមទាំងលើកសរសើរប្រពៃណីគោរពសេចក្ដីគួរសមរបស់ ប្រជាជាតិវៀតណាម ក៏ដូចជាលក្ខណៈល្អប្រសើរនៃតំបន់ក្បាច់គុន Binh Dinh ទៀតផង។ ការចូលរួមរបស់បណ្ដាគ្រូបង្ហាត់គុន កូនសិស្សវៀតណាម ក៏ដូចជា ក្រុមក្បាច់គុនមកពីប្រទេសនិងតំបន់ដែនដីជាច្រើន បានរួមចំណែកដ៏សំខាន់ ធ្វើឡើងជោគជ័យរួមនៃមហោស្រពឆ្នាំនេះ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ