បិទបញ្ចប់សិក្ខាសាលាទ្រឹស្ដីលើកទី៥រវាងបក្សកុម្មុយនីស្តវៀតណាមនិងបក្សប្រជាជនបដិវត្តឡាវ

(VOVWORLD) -នាថ្ងៃទី៤សីហានៅស្រុក Phu Quoc (ខេត្ត Kien Giang) សិក្ខាសាលាទ្រឹស្ដីលើកទី៥រវាងបក្សកុម្មុយនីស្តវៀតណាមនិងបក្សប្រជាជនបដិវត្តឡាវ ដោយប្រធានបទ៖ “អភិវឌ្ឍន៍លឿន ចីរភាព” បានបិទបញ្ចប់ក្រោយរយៈពេល២ថ្ងៃធ្វើការ
 បិទបញ្ចប់សិក្ខាសាលាទ្រឹស្ដីលើកទី៥រវាងបក្សកុម្មុយនីស្តវៀតណាមនិងបក្សប្រជាជនបដិវត្តឡាវ - ảnh 1 បិទបញ្ចប់សិក្ខាសាលាទ្រឹស្ដីលើកទី៥រវាងបក្សកុម្មុយនីស្តវៀតណាមនិងបក្សប្រជាជនបដិវត្តឡាវ

នាថ្ងៃទី៤សីហានៅស្រុក Phu Quoc (ខេត្ត Kien Giang) សិក្ខាសាលាទ្រឹស្ដីលើកទី៥រវាងបក្សកុម្មុយនីស្ត វៀតណាមនិងបក្សប្រជាជនបដិវត្តឡាវ ដោយប្រធានបទ៖ “អភិវឌ្ឍន៍លឿន ចីរភាព” បានបិទបញ្ចប់ក្រោយរយៈពេល២ថ្ងៃធ្វើការ (ថ្ងៃទី៣និងទី៤សីហា)។ នៅទីនេះ អង្គសន្និសីទបានប្រមូលផ្តុំពិភាក្សាអំពីរបាយការណ៍របស់ប្រធានគណៈប្រតិភូនៃបក្សទាំងពីរ និងជំនាញឯកទេសចំនួន១០ទៀត របស់បណ្ដាអ្នកវិទ្យាសាស្ត្រ ស្ដីអំពីបញ្ហាគន្លឹះ សំខាន់បំផុតក្នុងការអភិវឌ្ឍន៍លឿន ចីរភាពនៅវៀតណាមនិងឡាវ។ ទន្ទឹមនឹងនោះ បណ្ដាបទសន្ទរកថាក៏បានលើកច្បាស់ និងសង្កត់ធ្ងន់ទៅលើតួនាទីគន្លឹះរបស់បក្ស ក្នុងការងារដឹកនាំប្រទេសជាតិ ការឈានទៅមុខរបស់បក្ស ក្នុងដំណើការដឹកនាំអភិវឌ្ឍន៍លឿននិងចីរភាព នៅវៀតណាមនិងឡាវ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ