បិទបញ្ចប់សន្និសីទគណៈកម្មាធិការកណ្ដាលគណៈបក្សកាន់អំណាចកម្ពុជា

បិទបញ្ចប់សន្និសីទគណៈកម្មាធិការកណ្ដាលគណៈបក្សកាន់អំណាចកម្ពុជា - ảnh 1
ប្រធានគណៈបក្ស CPP សម្ដេច ហ៊ុន សែន ចាកចេញពីសន្និសីទក្រោយពីពិធីបញ្ចប់
(រូបថត៖vietnamplus)

(VOVworld) - សន្និសីទលើកទី៤០របស់គណៈកម្មាធិការកណ្ដាលនីតិកាលទី៥
គណៈបក្សប្រជាជនកម្ពុជា (CPP) កាន់អំណាចបានបិទបញ្ចប់នារសៀលថ្ងៃទី១៨ ធ្នូ
 ក្រោយរយៈពេល២ថ្ងៃប្រជុំក្រោមអធិបតីភាពរបស់ប្រធានគណៈបក្សសម្ដេច ហ៊ុន
សែននិងប្រធានកិត្តិយសសម្ដេច ហេង សំរិន។នេះត្រូវបានចាត់ទុកថា ជាសន្និសីទ
បើកទូលាយរបស់ CPP សំដៅត្រៀមរៀបចំឲ្យការបោះឆ្នោតថ្នាក់ឃុំ​សង្កាត់នៅ
កម្ពុជា ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៤ មិថុនា ឆ្នាំ២០១៧។សេចក្ដីជូនដំណឹងសារ
ព័ត៌មាននៃសន្និសីទឲ្យដឹងថា​ សន្និសីទលើកនេះបានអនុម័តលើ សេចក្ដីសំរេចចិត្ត
រួមមាន១៣ចំណុច ក្នុងនោះសង្កត់ធ្ងន់ទៅលើស្ថានភាពនៅ កម្ពុជានិងសកម្មភាព
របស់ CPP ក្នុងឆ្នាំ២០១៦ ហើយនាំចេញទិសដៅ ភារកិច្ច សំរាប់ឆ្នាំ២០១៧។
សេចក្ដីសំរេចចិត្តបានវាយតំលៃថា ស្ថានភាពនយោបាយនៅកម្ពុជានាពេល
កន្លង ទៅកាន់តែមានស្ថិរភាពហើយអភិវឌ្ឍន៍ប្រកបដោយភាពល្អប្រសើរ ដោយ
ឈរលើស្មារតីបង្រួបបង្រួមនិងសហប្រតិបតិ្តការរវាងគ្រប់កម្លាំងក្នុងសង្គម ជាពិ
សេសគឺ កិច្ចសហប្រតិបតិ្តការរវាងគណៈបក្សធំៗក្នុងរដ្ឋសភារួមមាន CPP និង
គណៈបក្ស សង្គ្រោះជាតិកម្ពុជា (CNRP)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ