បិទបញ្ចប់សម័យប្រជុំលើកទី២២របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

(VOVWORLD) - ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានឲ្យដឹងថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋ សភាបានសាកពិសោធន៍របៀបសួរដេញដោលនិងឆ្លើយការសួរដេញដោលនៅសម័យប្រជុំលើកនេះ។ តាមនោះ បង្កើតឡើងការទាក់ទងផ្ទាល់ ការសន្ទនាផ្ទាល់ ជាច្រើនជាង រវាងអ្នកសួរនិងអ្នកឆ្លើយ អំពីបញ្ហាបានសួរ ហើយលើកកំពស់ថែម ទៀតនូវការទទួលខុសត្រូវរបស់អ្នកប្រតិបត្តិការ អ្នកសួរនិងអ្នកឆ្លើយ។
បិទបញ្ចប់សម័យប្រជុំលើកទី២២របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា - ảnh 1 (រូបថត៖ quochoi.vn)


សម័យប្រជុំលើកទី២២ របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម បានបិទបញ្ចប់នារសៀលថ្ងៃទី១៩ មីនា ក្រោយពីសម័យសួរដេញដោលនិងឆ្លើយ ការសួរដេញដោលរបស់បណ្ដារដ្ឋមន្រ្តី។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានឲ្យដឹងថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋ សភាបានសាកពិសោធន៍របៀបសួរដេញដោលនិងឆ្លើយការសួរដេញដោលនៅសម័យប្រជុំលើកនេះ។ តាមនោះ បង្កើតឡើងការទាក់ទងផ្ទាល់ ការសន្ទនាផ្ទាល់ ជាច្រើនជាង រវាងអ្នកសួរនិងអ្នកឆ្លើយ អំពីបញ្ហាបានសួរ ហើយលើកកំពស់ថែម ទៀតនូវការទទួលខុសត្រូវរបស់អ្នកប្រតិបត្តិការ អ្នកសួរនិងអ្នកឆ្លើយ។

        “ការសាកពិសោធន៍នេះ បន្តត្រូវបានវាយតំលៃ ដើម្បីដកបទពិសោធន៍ និង ធ្វើជាមូលដ្ឋានដាក់ជូនរដ្ឋសភា សំដៅបន្តផ្លាស់ប្ដូរថ្មីនិងយកមកអនុវត្តន៍នៅ សម័យប្រជុំលើកទី៥ខាងមុខ។ ម្យ៉ាងវិញទៀត ក្រុមប្រឹក្សាជនជាតិ គណៈកម្មា ធិការនានាចំណុះរដ្ឋសភា និងបណ្ដាសមាជិកសភា នឹងបន្តឃ្លាំមើលការអនុវត្ត ការសន្យារបស់បណ្ដារដ្ឋមន្ត្រីនាថ្ងៃនេះ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ