បិទបញ្ចប់សម័យប្រជុំលើកទី៣៣គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម

(VOVWORLD) - អញ្ជើញថ្លែងនៅទីនេះ លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា ដោយមានស្មារតីទទួលខុសត្រូវខ្ពស់ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបាន សម្រេចរួចរាល់កម្មវិធីដែលត្រូវបានដាក់ចេញ។ 
បិទបញ្ចប់សម័យប្រជុំលើកទី៣៣គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម - ảnh 1ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ថ្លែងនៅពិធីបិទសម័យប្រជុំ (រូបថត៖ daibieunhandan.vn)

  នាថ្ងៃទី១៩ ខែមេសា នៅរដ្ឋធានីហាណូយ ក្រោមអធិបតីភាពរបស់ប្រធាន រដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan សម័យប្រជុំលើកទី៣៣ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបិទបញ្ចប់។

        អញ្ជើញថ្លែងនៅទីនេះ លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា ដោយមានស្មារតីទទួលខុសត្រូវខ្ពស់ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបាន សម្រេចរួចរាល់កម្មវិធីដែលត្រូវបានដាក់ចេញ។ លោកស្រីប្រធានរដ្ឋសភាបាន លើកសំណើថា បន្ទាប់ពីសម័យប្រជុំនេះ រដ្ឋាភិបាល គណៈ កម្មាធិការក្រោមឱវាទ រដ្ឋសភា អគ្គលេខាធិការរដ្ឋសភា និងស្ថាប័ន អង្គការទាក់ទិននានា នឹងពឹងផ្អែក លើសន្និដ្ឋានរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាដើម្បីទទួលយកនិងសុក្រិតយ៉ាងឆាប់ៗនូវគម្រោងច្បាប់ ពង្រាងសេចក្ដីសម្រេចចិត្ត និងរបាយការណ៍សង្កេត ការណ៍នានា ដើម្បីបញ្ជូនទៅកាន់សមាជិកសភា ក៏ដូចជាដើម្បីចុះហត្ថលេខា ចេញផ្សាយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ