បិទបញ្ចប់សម័យប្រជុំលើកទី៣៨របស់គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា
(VOVWORLD) - នារសៀលថ្ងៃទី១៧ ខែតុលា នៅរដ្ឋធានីហាណូយ គណៈ កម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភាវៀតណាមបានបិទបញ្ចប់សម័យប្រជុំលើកទី៣៨។
មុននោះ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបានផ្ដល់មតិស្ដីពីរបាយការណ៍ស្រាវជ្រាវ លក្ខណៈអាចធ្វើបាននៃគម្រោងព្រលានយន្តហោះអន្តរជាតិ Long Thanh ដំណាក់កាលទី១ ហើយផ្ដល់សច្ចាប័ណ្ណលើសេចក្ដីសម្រេចចិត្តរបស់គណៈកម្មា ធិការអចិន្រ្តៃយ៍រដ្ឋសភាស្ដីពីការកែប្រែកម្មវិធីកសាងច្បាប់និងក្រិត្យ។
នាព្រឹកថ្ងៃដដែល គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបានផ្ដល់មតិស្ដីពី ការងារត្រៀមរៀបចំសម្រាប់សម័យប្រជុំលើកទី៨របស់រដ្ឋសភានីតិកាលទី១៤។ អគ្គលេខាធិការរដ្ឋសភាលោក Nguyen Hanh Phuc បានអោយដឹងថា តាម គម្រោង សម័យប្រជុំលើកទី៨ នឹងប្រព្រឹត្តទៅក្នុងរយៈពេល២៧ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែតុលា ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩៕