បិទបញ្ចប់សម័យប្រជុំលើកទី៨របស់គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

(VOVWORLD) - នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ នៅអគាររដ្ឋសភា ក្រោមអធិបតីភាពរបស់ប្រធាន រដ្ឋសភាវៀតណាមលោក Vuong Dinh Hue គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបាន បិទបញ្ចប់សម័យប្រជុំលើកទី៨ ក្រោយរយៈពេល២ថ្ងៃកន្លះធ្វើការ។

បិទបញ្ចប់សម័យប្រជុំលើកទី៨របស់គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា - ảnh 1លោកប្រធានរដ្ឋសភា Vuong Dinh Hue អញ្ជើញដឹកនាំកិច្ចប្រជុំ។ (រូបថត៖ TTXVN)
អញ្ជើញថ្លែងនៅពិធីបិទ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានលើក ច្បាស់ថា ក្នុងការងារនីតិបញ្ញត្តិ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបានផ្ដល់មតិ យោបល់អំពីសេចក្ដីព្រាងច្បាប់ប៉ូលីសចល័ត; សេចក្ដីព្រាងច្បាប់ធ្វើវិសោធនកម្ម បំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់កម្មសិទ្ធិបញ្ញា។ លោកប្រធានរដ្ឋសភាបាន ក្រើនរំលឹកថា ស្ថាប័នដាក់ស្នើរនិងស្ថាប័នត្រួតពិនិត្យ បន្តសម្របសម្រួលគ្នាយ៉ាងជិត ស្និទ្ធដើម្បីលើកកំពស់គុណភាពនៃសេចក្ដីព្រាងច្បាប់ទាំងនេះ មុនពេលដាក់ជូន រដ្ឋសភា ព្រមទាំងត្រៀមរៀបចំឯកសារពាក់ព័ន្ធសម្រាប់ការពិភាក្សានៅកិច្ចប្រជុំ សមាជិករដ្ឋសភាឯកទេស នាពេលខាងមុខផងដែរ។
រីឯក្នុងការងារឃ្លាំមើលវិញ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបានពិនិត្យមើល របាយការណ៍អំពីលទ្ធផលបឋមនៃការងារឃ្លាំមើលលើគម្រោង “ការអនុវត្តគោល នយោបាយ ច្បាប់ស្ដីពីផែនការមេចាប់ពីពេលច្បាប់ផែនការមេចូលជាធរមាន”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ