បិទមហោស្រពភាពយន្តទីក្រុងប៊ែកឡាំង៖ ភាពយន្តឯកសារ “On the Adamant” ឈ្នះពានរង្វាន់ខ្លាឃ្មុំមាស

(VOVWORLD) - ដោយបានថតក្នុងរយៈពេលជាង ៣ ឆ្នាំ ខ្សែភាពយន្តនេះនិយាយអំពីជីវិតនៅក្នុងមណ្ឌលសុខភាពផ្លូវចិត្តមួយនៅលើសាឡាងមួយឈ្មោះ Adamant ដែលចតនៅច្រាំងខាងស្តាំនៃទន្លេ Seine ។

 

មហោស្រពភាពយន្តអន្តរជាតិទីក្រុងប៊ែកឡាំងលើកទី ៧៣ បានបញ្ចប់កាលពីថ្ងៃទី ២៥ កុម្ភៈ នៅទីក្រុងប៊ែកឡាំង បន្ទាប់ពីបានប្រព្រឹត្តទៅអស់រយៈពេល ១០ ថ្ងៃ។ ភាពយន្តជិត ៣០០ ត្រូវបានចាក់បញ្ចាំង ហើយប្រភេទពានរង្វាន់ដ៏ថ្លៃថ្នូជាច្រើនត្រូវបានផ្តល់ទៅឱ្យបុគ្គលឆ្នើម ដោយគូសសញ្ញាពីជោគជ័យនៃមហោស្រព ក្រោយរយៈពេល ២ ឆ្នាំអាក់ខានដោយសារជំងឺរាតត្បាតកូវីដ ១៩។

ពានរង្វាន់កំពូលនៅមហោស្រពភាពយន្តអន្តរជាតិទីក្រុងប៊ែកឡាំងឆ្នាំនេះ គឺពានរង្វាន់ខ្លាឃ្មុំមាសបានទៅលើភាពយន្តឯកសាររបស់អ្នកដឹកនាំរឿងជនជាតិបារាំង Nicolas Philibert ដែលមានចំណងជើងថា On the Adamant ។ ដោយបានថតក្នុងរយៈពេលជាង ៣ ឆ្នាំ ខ្សែភាពយន្តនេះនិយាយអំពីជីវិតនៅក្នុងមណ្ឌលសុខភាពផ្លូវចិត្តមួយនៅលើសាឡាងមួយឈ្មោះ Adamant ដែលចតនៅច្រាំងខាងស្តាំនៃទន្លេ Seine ។

ពានរង្វាន់ខ្លាឃ្មុំប្រាក់បានទៅលើអ្នកដឹកនាំភាពយន្តបារាំងជើងចាស់ Philippe Garrel សម្រាប់រឿង "The Plow" ។ ពានរង្វាន់ខ្លាឃ្មុំប្រាក់សម្រាប់ការសម្តែងល្អបំផុតបានទៅលើតារាកុមារ Sofia Otero ដែលដើរតួជាក្មេងកែភេទអាយុ ៨ ឆ្នាំនៅក្នុងខ្សែភាពយន្ត "២០ ០០០ Species of Bees" ។ តារាសម្ដែងស្រីកែភេទជនជាតិអូទ្រីស Thea Ehre បានឈ្នះពានរង្វាន់ ខ្លាឃ្មុំប្រាក់ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ