បិទ​មហោស្រព​វប្បធម៌ កីឡា និង​ទេសចរណ៍បណ្តា​ជនជាតិ​ភាគ​ពាយ័ព្យ ឆ្នាំ​២០២២

(VOVWORLD) - នារសៀលម្សិលមិញ (ថ្ងៃទី ៤ ខែធ្នូ) នៅខេត្ត Phu Tho គណៈកម្មាធិការរៀបចំមហោស្រពវប្បធម៌ កីឡា និងទេសចរណ៍បណ្តាជនជាតិភូមិភាគពាយ័ព្យលើកទី ១៥ ឆ្នាំ ២០២២ បានបូកសរុប និងបិទពិធីបុណ្យ។
បិទ​មហោស្រព​វប្បធម៌ កីឡា និង​ទេសចរណ៍បណ្តា​ជនជាតិ​ភាគ​ពាយ័ព្យ ឆ្នាំ​២០២២ - ảnh 1ថ្នាក់ដឹកនាំមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Phu Tho ប្រគល់តំណាងម្ចាស់រៀបចំជូនខេត្ត Yen Bai។ (រូបថត៖ TTXVN)

ទង់តំណាងម្ចាស់រៀបចំពិធីបុណ្យវប្បធម៌ កីឡា និងទេសចរណ៍ភាគពាយ័ព្យលើកទី ១៦ របស់បណ្តាជនជាតិភាគពាយ័ព្យឆ្នាំ ២០២៥ ត្រូវបានប្រគល់ជូនខេត្ត Yen Bai។

មហោស្រពវប្បធម៌ កីឡា និងទេសចរណ៍លើកទី ១៥ របស់បណ្តាជនជាតិភាគពាយ័ព្យបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែធ្នូ នៅទីក្រុង Viet Tri ខេត្ត Phu Tho។ ចូលរួមក្នុងពិធីបុណ្យនេះមានសិប្បករ សិល្បករ សិល្បការិនី កីឡាករ កីឡាការិនីជាង ៦០០នាក់ មកពីខេត្តចំនួន ៧ រួមមាន៖ Phu Tho, Hoa Binh, Dien Bien, Lai Chau, Lao Cai, Yen Bai និង Son La។ ការសម្តែងជាច្រើនមានទ្រង់ទ្រាយធំ  យ៉ាងអធិកអធម ដែលបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅនៅក្នុងដួងចិត្តប្រជាជននិងអ្នកទស្សនា។

ក្នុងឱកាសនេះ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បានប្រគល់ប័ណ្ណសរសើរជូនដល់សមូហភាពចំនួន ១១ ក្រុម និងបុគ្គលចំនួន ៥ រូប ដែលមានស្នាដៃឆ្នើមក្នុងការរៀបចំពិធីបុណ្យនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ