បទយកការណ៍ស្តីពីជាតិគីមីពុលព័ណ៌លឿងទុំ/dioxinនៅវៀតណាមបានឧទ្ទេសនាមទទួលរង្វាន់ Emmy អន្តរជាតិ
|
អ្នកនិពន្ធPhilipp Abresch និងតួរអង្គរបស់ខ្លួនក្នុងបទយកការណ៍ -កុមារី Long Thanh អាយុ ១៥ឆ្នាំ |
(VOVworld)-គណៈចាត់តាំងពានរង្វាន់ Emmy របស់អាមេរិកទើបនឹងបានប្រកាស
ការឧទ្ទេសនាមជាផ្លូវការសម្រាប់ប្រភេទវណ្ណកម្មទូរទស្សន៍ព័ត៌មាននិង ព្រឹត្តិការណ៍
អន្តរជាតិឆ្នាំ២០១៦ ក្នុងនោះមានបទយកការណ៍ “Long Thanh will lachen” បាន
ចូលក្នុងបញ្ជីរសម្រាប់ពានរង្វាន់ដ៏ថ្លៃថ្លានេះ។ បទយកការណ៍ “Long Thanh will
lachen” ដឹកនាំដោយអ្នកនិពន្ធ Philipp Abresch (ដែលជាប្រធាន តំណាងកាណាល
ARD របស់អាល្លឺម៉ង់ប្រចាំនៅសឹង្ហបុរី) មានរយៈពេល២៨នារី ៣១វិនាទី។ វណ្ណៈកម្ម
នេះបានដំណាលអំពីជនរងគ្រោះដោយជាតិគីមីពុលព័ណ៌ លឿងទុំ/dioxin ដោយ
ទាហានអាមេរិកប្រើប្រាស់នាគ្រាសង្គ្រាមនៅវៀតណាម។ រយៈពេល៤០ឆ្នាំក្រោយ
សង្គ្រាមមក នៅមានជនវៀតណាម៣លាននាក់ផ្ទុកក្នុងខ្លួននូវផលវិបាកដោយជាតិ
គីមីព័ណ៌លឿងទុំនិងកុមារាកុមារីជាង១៥ម៉ឺននាក់ ត្រូវ ពិការពីកំណើត ដូចជាករីណី
របស់កុមារី Long Thanh អាយុ១៥ឆ្នាំជាតួរអង្គក្នុង បទយកការណ៍នេះ។ ជំនះពុះពារ
លើជោគវាសនា កុមារី Long Thanh និងប្អូនបុរស របស់ខ្លួននៅរស់ដោយកម្លាំងរស់
រឹងមាំ។ វណ្ណកម្មទទួលបានជ័យលាភីនឹងបាន ប្រកាសនៅក្រុង New York នាថ្ងៃទី
២១កញ្ញាខាងមុខ។ការដែលបទយកការណ៍ “Long Thanh will lachen” ចុះឈ្មោះ
ទទួលពានរង្វាន់ Emmy អន្តរជាតិនេះនឹងរួម សម្លេងនិងចែករំលែកនៃការឈឺចាប់
ដែលក្រុមគ្រួសារវៀតណាមជាច្រើនកំពុងរងអំរែកពីជំនាន់មួយទៅជំនាន់មួយក្រោយ
សង្គ្រាម៕