បិទសន្និសីទការទូតលើកទី៣២៖ លើកកម្ពស់ប្រសិទ្ធភាពនៃសកម្មភាពការទូតក្នុងទិសដៅត្រួសត្រាយ ទូលំទូលាយ ទំនើបនិងជំនាញ

(VOVWORLD) - នាព្រឹកថ្ងៃទី ២៣ ធ្នូ នៅទីក្រុងហាណូយ បន្ទាប់ពីរយៈពេល ៥ ថ្ងៃធ្វើការជាផ្លូវការ សន្និសីទការទូតលើកទី ៣២ ក្រោមប្រធានបទ “លើកកំពស់តួនាទីត្រួសត្រាយ កសាងការទូតគ្រប់ជ្រុងជ្រោយ ទំនើប រឹងមាំ អនុវត្តដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី ១៣ បានបិទបញ្ចប់ប្រកបដោយផ្លែផ្កា។

បិទសន្និសីទការទូតលើកទី៣២៖ លើកកម្ពស់ប្រសិទ្ធភាពនៃសកម្មភាពការទូតក្នុងទិសដៅត្រួសត្រាយ ទូលំទូលាយ ទំនើបនិងជំនាញ - ảnh 1រដ្ឋមន្ត្រីក្រសួងការបរទេស Bui Thanh Son ថ្លែងសុន្ទរកថាបិទសន្និសីទ។ រូបថត៖ An Dang/TTXVN

សន្និសីទទទួលបានការយកចិត្តទុកដាក់ និងការណែនាំដោយផ្ទាល់ពីថ្នាក់ដឹកនាំបក្ស និងរដ្ឋ។ អគ្គលេខាបក្ស លោក Nguyen Phu Trong បានចូលរួមសម័យប្រជុំបើកនិងថ្លែងសុន្ទរកថាណែនាំដ៏ទូលំទូលាយ និងស៊ីជម្រៅលើគ្រប់វិស័យនៃការងារកាទូត។  ប្រធានរដ្ឋ លោក Vo Van Thuong, នាយករដ្ឋមន្ត្រីលោក Pham Minh Chinh និងប្រធានរដ្ឋសភា លោក Vuong Dinh Hue បានផ្តល់ការណែនាំសំខាន់ៗនៅសន្និសីទ និងក្នុងកិច្ចប្រជុំពិភាក្សាជាមួយប្រធានស្ថាប័នតំណាងវៀតណាមនៅបរទេស។

អង្គសន្និសិទ្ធបានកំណត់ថា ភារកិច្ចគ្របដណ្តាបនាពេលខាងមុខ គឺបន្តលើកកំពស់តួនាទីត្រួសត្រាយកិច្ចការបរទេស ក្នុងការបង្កើត និងរក្សាបរិយាកាសសន្តិភាព និងស្ថិរភាព ការពារអធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេស កៀរគរធនធានខាងក្រៅ ដើម្បីធ្វើការអភិវឌ្ឍប្រទេស លើកកំពស់ឋានៈ និងកិត្យានុភាពរបស់ប្រទេសជាតិ។

ថ្លែងមតិក្នុងពិធីបិទសន្និសីទ រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានសង្កត់ធ្ងន់ថា នាពេលខាងមុខ វិស័យកិច្ចការបរទេសទាំងមូលនឹងយល់យ៉ាងស៊ីជម្រៅនូវគំនិតណែនាំ និងទិសដៅយុទ្ធសាស្ត្រលើកិច្ចការបរទេសនៃមហាសន្និបាតលើកទី១៣ ឯកសារទិសដៅរបស់បក្សចំពោះកិច្ចការបរទេស ក៏ដូចជាទិសដៅរបស់ថ្នាក់ដឹកនាំបក្ស និងរដ្ឋនៅសន្និសីទ បន្តសកម្ម ភាពបត់បែន និងច្នៃប្រឌិតក្នុងការអនុវត្តការងារកិច្ចការបរទេសប្រកបដោយប្រសិទ្ធភាព។ លោករដ្ឋមន្ត្រី Bui Thanh Son បានស្នើថា បុគ្គលិកការទូតទាំងអស់ក្នុងប្រទេស និងក្រៅប្រទេស ត្រូវតែខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីឲ្យលទ្ធផលនៅឆ្នាំក្រោយតែងតែខ្ពស់ជាងឆ្នាំមុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ