បិទសមយុទ្ធទ្វេភាគីរវាងវៀតណាម និងឥណ្ឌា ស្តីពីការរក្សាសន្តិភាពអង្គការសហប្រជាជាតិ

(VOVWORLD) - នារសៀលថ្ងៃទី ១៩ ខែធ្នូ ពិធីបិទសមយុទ្ធទ្វេភាគីរវាងវៀតណាម និងឥណ្ឌា ស្តីពីការរក្សាសន្តិភាពអង្គការសហប្រជាជាតិ (VINBAX ២០២៣) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៩ ខែធ្នូ បានរៀបចំឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនយោធាជាតិទី ៤ (ហាណូយ)។

បិទសមយុទ្ធទ្វេភាគីរវាងវៀតណាម និងឥណ្ឌា ស្តីពីការរក្សាសន្តិភាពអង្គការសហប្រជាជាតិ - ảnh 1អគ្គសេនាធិការរងនៃកងទ័ពប្រជាជនវៀតណាម លោក Phung Si Tan ប្រធានគណៈកម្មាធិការដឹកនាំសមយុទ្ធ VINBAX 2023 និងគណៈប្រតិភូបានចូលរួមពិធីបិទសន្និសីទ (រូបថត៖ Trong Duc/TTXVN)

យោងតាមអគ្គសេនាធិការរងនៃកងទ័ពប្រជាជនវៀតណាម លោក Phung Si Tan លទ្ធផលនៃសមយុទ្ធបានបង្ហាញពីការសម្របសម្រួលយ៉ាងរលូន ជិតស្និទ្ធ និងមានប្រសិទ្ធភាពនៃកងកម្លាំងយោធានៃប្រទេសទាំងពីរវៀតណាម-ឥណ្ឌាក្នុងការអនុវត្តលំហាត់សមស្ថានភាពសម្មតិកម្មជាក់ស្តែង នៃការអនុវត្តភារកិច្ចនៅបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ កងទ័ពវៀតណាម និងឥណ្ឌាក៏បានចែក រំលែកបទពិសោធន៍ និងរៀនសូត្រពីគ្នាទៅវិញទៅមកអំពីចំណេះដឹងវិជ្ជាជីវៈ និងជំនាញឯកទេសផ្នែកវិស្វកម្មយោធារួមបញ្ចូលគ្នា និងវេជ្ជសាស្ត្រយោធា។

ប្រធានគណៈប្រតិភូកងទ័ពឥណ្ឌាដែលចូលរួមក្នុងសមយុទ្ធឆ្នាំនេះ លោក Aseem Gupta បានវាយតម្លៃថា សមយុទ្ធនេះមិនត្រឹមតែសម្រេចបាននូវគោលដៅដែលបានកំណត់ទាំងអស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតឱកាសមួយដើម្បីពង្រឹងបន្ថែមទៀតនូវវិសាលភាពនៃសមយុទ្ធរួម គួបផ្សំកងកម្លាំងច្រើននាពេលអនាគត។

សូមគូសបញ្ជាក់ថានេះជាលើកទី៤ហើយ ដែលវៀតណាម និងឥណ្ឌាបានធ្វើសមយុទ្ធទ្វេភាគីស្តីពីការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងលើកទី២ ដែលសមយុទ្ធនេះត្រូវបានរៀបចំឡើងក្នុងទម្រង់ជាសមយុទ្ធក្នុងទ្រង់ទ្រាយធំ ទាំងកម្លាំង  មធ្យោបាយ និងឧបករណ៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ