បិទសម័យប្រជុំលើកទី២២គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា
(VOVWORLD) - ក្រោយរយៈពេលពីរថ្ងៃធ្វើការចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១១ ខែមេសា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានសម្រេចកម្មវិធីទាំងស្រុងដែលបានដាក់ចេញ។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue ថ្លែងសុន្ទរកថាបិទសម័យប្រជុំ។
(រូបថត៖ quochoi.vn) |
នារសៀលថ្ងៃទី ១១ មេសា អញ្ជើញថ្លែងក្នុងពិធីបិទសម័យប្រជុំលើកទី ២២ នៃគណៈ
កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានលើកច្បាស់ថា៖ ក្រោយរយៈពេលពីរថ្ងៃធ្វើការចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១១ ខែមេសា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានសម្រេចកម្មវិធីទាំងស្រុងដែលបានដាក់ចេញ។ ចាប់ពីថ្ងៃទី១២ មេសា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងបើកសម័យប្រជុំឯកទេសផ្នែកច្បាប់ដើម្បីផ្តល់យោបល់លើគម្រោងច្បាប់ដែលត្រូវបានដាក់ជូនរដ្ឋសភាក្នុងសម័យប្រជុំលើកទី៥ នីតិកាលទី៥ ដែលនឹងបើកនៅថ្ងៃទី២២ ឧសភាខាងមុខ៕