បិទសម័យប្រជុំលើកទី៧ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

(VOVWORLD) - ថ្លែងមតិក្នុងពិធីបិទសម័យប្រជុំ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើថា នាពេលខាងមុខ ត្រូវរៀបចំសម័យប្រជុំបកស្រាយអំពី ការងារភាគហ៊ុនបនីយកម្ម និងការបែងចែកដើមទុនរដ្ឋ ព្រមទាំងការសួរដេញដោលនិងឆ្លើយសំណួរនៅមហាសន្និ បាត គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។ 
បិទសម័យប្រជុំលើកទី៧ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញថ្លែងមតិបិទបញ្ចប់សម័យប្រជុំលើកទី ៧ (រូបថត៖ TTXVN)

នារសៀលថ្ងៃទី ១៩ មករា ក្នុងកិច្ចប្រជុំលើកទី ៧ នៃគណៈ កម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភា នៅទីក្រុងហាណូយ គណៈកម្មា ធិការអចិន្ត្រៃយ៍នៃរដ្ឋសភាបានផ្តល់យោបល់លើការពិចារណានិងសម្រេចលើការអនុវត្តការស្លៀកពាក់របស់គណៈវិនិច្ឆ័យប្រជាជននិងគម្រោងការណ៍រៀបចំរចនាសម្ព័ន្ធផ្ទៃក្នុងនិងបុគ្គលិកនៃការិយាល័យរដ្ឋសភា។

ថ្លែងមតិក្នុងពិធីបិទសម័យប្រជុំ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើថា នាពេលខាងមុខ ត្រូវរៀបចំសម័យប្រជុំបកស្រាយអំពី ការងារភាគហ៊ុនបនីយកម្ម និងការបែងចែកដើមទុនរដ្ឋ ព្រមទាំងការសួរដេញដោលនិងឆ្លើយសំណួរនៅមហាសន្និបាតគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។ ប្រធានរដ្ឋសភាក៏បានស្នើឱ្យមានការវាយតម្លៃយ៉ាងដិតដល់នូវសកម្មភាពរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាកាលពីឆ្នាំមុន ដើម្បីតម្រង់ទិសការងារឆ្នាំនេះ និងត្រៀមរៀបចំសម័យប្រជុំលើកទី៣ រដ្ឋសភានីតិកាលទី១៥ ដោយផ្តោតលើកិច្ចការកសាងច្បាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ