បិទសម័យប្រជុំលើកទី ៩ រដ្ឋសភាវៀតណាមនីតិកាលទី ១៤

(VOVWORLD) -  សម័យបិទកិច្ចប្រជុំបានប្រារព្ធធ្វើឡើងនារសៀលថ្ងៃទី ១៩ មិថុនានៅទីក្រុងហាណូយ។ អញ្ជើញចូលរួមមានវត្តមានអគ្គលេខាបក្ស  ប្រធានរដ្ឋ លោក Nguyen Phu Trong នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan និងសមាជិកសមាជិការសភា នីតិកាលទី ១៤ ផងដែរ។

បិទសម័យប្រជុំលើកទី ៩ រដ្ឋសភាវៀតណាមនីតិកាលទី ១៤ - ảnh 1ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងមតិបិទបញ្ចប់សម័យប្រជុំលើកទី ៩ រដ្ឋសភានីតិកាល ទី១៤

អញ្ជើញថ្លែងមតិក្នុងសម័យបិទកិច្ចប្រជុំ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានអះអាងថា ដោយស្មារតីបំពេញការងារប្រកបដោយភាពម៉ឹងមាត់ ប្រជាធិបតេយ្យ ច្នៃប្រឌិត និងមានប្រសិទ្ធភាព សម័យប្រជុំរដ្ឋសភាលើក ទី៩នៃរដ្ឋសភាបានបិទបញ្ចប់ប្រកប ដោយជោគជ័យ។

នៅក្នុងសម័យប្រជុំនេះ រដ្ឋសភាបានពិនិត្យ ពិភាក្សានិងអនុម័តលើច្បាប់ចំនួន ១០ សេចក្តីសម្រេចចិត្តចំនួន ២១ និងបានផ្តល់យោបល់ លើគម្រោងច្បាប់ចំនួន ០៦ ផ្សេងទៀត។ ទាំងអស់នេះគឺជាច្បាប់និងសេចក្តីសម្រេចចិត្តសំខាន់ៗ ទាក់ទងនឹងវិស័យផ្សេងៗ នៃសេដ្ឋកិច្ច សង្គម សន្តិសុខ ការពារជាតិនិងកិច្ចការបរទេស បង្កើតមូលដ្ឋានច្បាប់សម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម និងធ្វើសមាហរណកម្មអន្តរជាតិ។

បិទសម័យប្រជុំលើកទី ៩ រដ្ឋសភាវៀតណាមនីតិកាលទី ១៤ - ảnh 2 ទិដ្ឋភាពនៃសម័យបិទកិច្ចប្រជុំ

“ដោយអត្រាស្រុះចិត្តគំនិតខ្ពស់ រដ្ឋសភាបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA) និងកិច្ចព្រមព្រៀងការពារវិនិយោគវៀតណាម -  EU (EVIPA) និងចូលជាសមាជិកនៃអនុសញ្ញាលេខ ១០៥ នៃអង្គការពលកម្មអន្តរជាតិ (ILO) ស្តីពីការលុបបំបាត់ពលកម្មដោយបង្ខំ។ ការផ្តល់សច្ចាប័នលើសន្ធិសញ្ញាអន្តរជាតិទាំងនេះគឺជាជំហានសំខាន់មួយរបស់វៀតណាម ក្នុងដំណើរការសមាហរណកម្ម ជាពិសេសការចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី ដែលមានស្តង់ដារខ្ពស់ជាងទៀត។ ម្យ៉ាងវិញទៀត បើកចេញឱកាសអភិវឌ្ឍន៍ថ្មី បញ្ជាក់ពីការប្តេជ្ញាចិត្តប្រតិបត្តិរាល់កិច្ចព្រមព្រៀងពាក់ព័ន្ធទៅនឹង ពលកម្ម ដែលបានចែងក្នុងបណ្តាកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់វៀតណាម”។ នេះបើ យោងតាមប្រសាសន៍របស់លោកស្រី Nguyen Thi Kim Ngan។

យោងតាមលោកស្រី Nguyen Thi Kim Ngan ទោះបីនេះជាលើកទី ១ ហើយដែលរដ្ឋសភាបានបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូជាបន្តបន្ទាប់ក្នុងរយៈពេលជាច្រើនថ្ងៃក៏ដោយក៏អង្គប្រជុំបានសម្រេចនូវខ្លឹមសារបន្ទាន់និងសំខាន់ៗជាច្រើន ក្នុងបរិបទដែលប្រទេសកំពុងអនុវត្តវិធានការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID-19 ។ ការរៀបចំប្រកបដោយជោគជ័យនៃសម័យប្រជុំនេះ នឹងបង្កើតនូវទំនុកចិត្តនិងការលើកទឹកចិត្តដើម្បីបន្តកែលម្អ ច្នៃប្រឌិតនិងធ្វើឱ្យប្រសើរឡើងនូវរបៀបធ្វើសកម្មភាពរបស់រដ្ឋសភានាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ