បន្តដំណាក់កាលបន្ថែមទៀតសម្រាប់ការផ្តល់អាជ្ញាប័ណ្ណបន្ទាន់លើវ៉ាក់សាំង Nanocovax
(VOVWORLD) - ជាមួយគ្នានេះ ក្រុមប្រឹក្សាពិគ្រោះយោបល់ក៏បានស្នើឲ្យសហគ្រាស បន្តបំពេញបន្ថែមនិងបញ្ជាក់ខ្លឹមសារមួយចំនួន រាយការណ៍ជូនក្រុមប្រឹក្សាក្រមសីលធម៌និងក្រុមប្រឹក្សាពិគ្រោះយោបល់បន្តពិនិត្យនិងវាយតម្លៃដើម្បីអាចចេញវិញ្ញាបនប័ត្រចុះបញ្ជីចរាចរក្នុងករណីចាំបាច់។
វ៉ាក់សាំងការពារកូវីដ ១៩ Nano Covax របស់វៀតណាម (ប្រភព៖ VGP) |
នៅថ្ងៃទី ២៩ ខែសីហាឆ្នាំ ២០២១ ក្រុមប្រឹក្សាពិគ្រោះយោបល់សម្រាប់ការចេញវិញ្ញាបនប័ត្រចុះបញ្ជីចរាចរឱសថនិងរូបធាតុឱសថបានឲ្យដឹងថា ក្រុមប្រឹក្សាបានរួមជាមួយថ្នាក់ដឹកនាំមន្ទីរនិងទីភ្នាក់ងារពាក់ព័ន្ធនៃក្រសួងសុខាភិបាលនិងតំណាងក្រុមប្រឹក្សាសីលធម៌ក្នុងការស្រាវជ្រាវជាតិជីវវេជ្ជសាស្ត្រជាតិ អ្នកជំនាញវាយតម្លៃនៃអនុគណៈកម្មការនានា បានបើកកិច្ចប្រជុំគ្នា ដើម្បីពិចារណាលើការស្នើសុំវិញ្ញាបនបត្រចុះបញ្ជីការចរាចរវ៉ាក់សាំង Nanocovax ដោយក្រុមហ៊ុនភាគហ៊ុនជីវបច្ចេកវិទ្យាជីវសាស្រ្ត Nanogen ចុះបញ្ជីនិងផលិត។
បន្ទាប់ពីកិច្ចប្រជុំ ក្រុមប្រឹក្សាពិគ្រោះយោបល់បានកត់សម្គាល់លទ្ធផលដែលទទួលបានសម្រាប់ការស្នើសុំវិញ្ញាបនប័ត្រចុះបញ្ជីចរាចរវ៉ាក់សាំង Nanocovax ដែលត្រូវបានអនុគណៈកម្មការជំនាញពិនិត្យវាយតម្លៃ និងទទួលយកដោយក្រុមប្រឹក្សាសីលធម៌។ ជាមួយគ្នានេះ ក្រុមប្រឹក្សាពិគ្រោះយោបល់ក៏បានស្នើឲ្យសហគ្រាស បន្តបំពេញបន្ថែមនិងបញ្ជាក់ខ្លឹមសារមួយចំនួន រាយការណ៍ជូនក្រុមប្រឹក្សាក្រមសីលធម៌និងក្រុមប្រឹក្សាពិគ្រោះយោបល់បន្តពិនិត្យនិងវាយតម្លៃដើម្បីអាចចេញវិញ្ញាបនប័ត្រចុះបញ្ជីចរាចរក្នុងករណីចាំបាច់៕