បន្តធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងរវាងវៀតណាមនិង Dominicana

(VOVWORLD) -នាថ្ងៃទី ២៨ សីហា នៅទីក្រុងហាណូយ លោក Hoang Binh Quan ប្រធានគណកម្មាធិការកិច្ចការបរទេសមជ្ឈឹមបានជួបចរចាជាមួយអគ្គលេខានៃគណបក្សចលនាឆ្វេងនិយមឯកភាព (MIU) និងជារដ្ឋមន្ត្រីគោលនយោបាយធ្វើសមាហរណកម្មនៃសារធារណរដ្ឋ Dominicana លោក Miguel Mejia។ 
បន្តធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងរវាងវៀតណាមនិង Dominicana - ảnh 1 ទិដ្ឋភាពកិច្ចប្រជុំ

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំានាក់ទំនងរវាងបក្សទាំងពីរ ដោយចាត់ទុកនេះជាកាណាល់សំខាន់ក្នុងការជំរុញទំនាក់ទំនងទ្វេភាគី ព្រមទាំងឯកភាពលើរាល់វិធានការក្នុងការបង្កើនទំនាក់ទំនងរវាងបក្សទាំងពីរ និងជួយឧបត្ថម្ភគ្នាទៅវិញទៅមកក្នុងការបើកទូលាយទំនាក់ទំនងជាមួយគណបក្សនយោបាយផ្សេងៗទៀតនៅទ្វីបអាស៊ី និងតំបន់អាមេរិកឡាទីន។

នាថ្ងៃដដែល នៅទីក្រុងហាណូយ លោក Tran Thanh Man លេខាមជ្ឈឹមបក្ស ប្រធានគណកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម និង អគ្គលេខាគណបក្សចលនាឆ្វេងនិយមឯកភាព (MIU) និងជារដ្ឋមន្ត្រីគោលនយោបាយធ្វើសមាហរណកម្មនៃ សារធារណរដ្ឋ Dominicana លោក Miguel Mejia បានអញ្ជើញធ្វើជាអធិបតីពិធីបើកសម្ពោធរូបសំណាកសាស្រ្តាចារ្យ Juan Bosch អ្នកអក្សសាស្រ្ដ អ្នក ទស្សនៈវិជ្ជា យុទ្ធជនតស៊ូដើម្បីបុព្វហេតុរំដោះ សារធារណរដ្ឋ Dominicana និងអាមេរិកឡាទីន និងជាមិត្ត ដ៏ជិតស្និទ្ធរបស់ប្រជាជនវៀតណាម។ អញ្ជើញថ្លែងមតិនៅទីនេះ លោក Tran Thanh Man បានអះអាងថា នេះគឺជាសក្ខីភាពរស់រវើកអំពីមនោសញ្ចេតនារបស់ប្រជាជន និងបណ្ដាគណបក្សនយោបាយនៅ សារធារណរដ្ឋ Dominicana ជូនចំពោះលោកប្រធានហូជីមិញ និងប្រជាជនវៀតណាម៕


 

ប្រតិកម្មទៅវិញ

ផ្សេងៗ