បន្តបង្កលក្ខណៈងាយស្រួលសម្រាប់តំបន់ឦសានអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងលើគ្រប់ជ្រុងជ្រោយ

(VOVWORLD) -នាថ្ងៃទី ២៥ ធ្នូ គណៈកម្មាធិការបញ្ជាណែនាំទទួលបន្ទុកតំបន់ឦសានបានរៀបចំសន្និសីទបូកសរុបស្ថានភាពអនុវត្តភារកិច្ចឆ្នាំ ២០១៧។
បន្តបង្កលក្ខណៈងាយស្រួលសម្រាប់តំបន់ឦសានអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងលើគ្រប់ជ្រុងជ្រោយ - ảnh 1លោក Nguyen Van Binh
ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម

នាថ្ងៃទី ២៥ ធ្នូ គណៈកម្មាធិការបញ្ជាណែនាំទទួលបន្ទុកតំបន់ឦសានបានរៀបចំសន្និសីទបូកសរុបស្ថានភាពអនុវត្តភារកិច្ចឆ្នាំ ២០១៧។ នៅក្នុងសន្និសីទនេះ ថ្នាក់ដឹកនាំក្រសួង ស្ថាប័នមជ្ឈឹម និងមូលដ្ឋានបានស្នើឲ្យបក្ស និងរដ្ឋក្រោយពីបញ្ចប់សកម្មភាពរបស់គណៈកម្មាធិការបញ្ជាណែនាំទទួលបន្ទុកតំបន់ឦសានគប្បីមានយន្តការ គោលនយោបាយអាទិភាពសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចនៅតំបន់ ឦសាន។ លោក Nguyen Van Binh ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម និងជាប្រធានគណៈកម្មាធិការបញ្ជាណែនាំទទួលបន្ទុកតំបន់ឦសានបានលើកសំណើអំពីការប្រមូលផ្ដុំវិធានការ ដំណោះស្រាយធានាគោលដៅកំណើនសេដ្ឋកិច្ចដែលបានដាក់ចេញក្នុងឆ្នាំ ២០១៨  ជំរុញការរៀបចំឡើងវិញរចនាសម្ព័ន្ធផ្នែកកសិកម្មតភ្ជាប់ជាមួយការកសាងជនបទថ្មី និងបន្តកែទម្រង់រដ្ឋបាល កែលម្អបរិយាកាសវិនិយោគ ធ្វើអាជីវកម្ម និងបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសអភីវឌ្ឍន៍ ទាក់ទាញប្រភពកម្លាំងវិនិយោគនៅមូលដ្ឋាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ