បន្តបណ្ដាសកម្មភាពនៃ Festival Hue 2012
(VOVworld) /  
(VOVworld)- បន្តបណ្ដាសកម្មភាព នៃ Festival Hue 2012 នាថ្ងៃទី 12 មេសា ទន្ទឹម
នឹងបណ្ដាកម្មវិធីសម្តែងរបស់ក្រុមសិល្បះនានា នៅទីកន្លែងជាច្រើន លើភូមិសាស្ត្រ
ខេត្ត Thua Thien Hue នាយប់ថ្ងៃនេះដែរ នៅមាត់ទន្លេ Huong ទីក្រុង Hue នឹងប្រព្រឹត្ត
ទៅ កម្មវិធីសម្ដែងសិល្បះ ៖ប្រទេសសុខសាន្តត្រាណ។កម្មវិធី ៖ប្រទេសសុខសាន្តត្រាណជាពិធីបុណ្យសំខាន់មួយ ក្នុងចំណោមបណ្ដាពិធីបុណ្យសំខាន់ៗ របស់ Festival
Hue 2012 ស្ដីអំពីប្រទេសឯកភាពមួយ សុខសាន្តត្រាណប្រជាជនសម្បូរធូធារ។
នាម៉ោង២១ យប់ថ្ងៃនេះដែរ នៅបរមរាជវាំង Hueប្រព្រឹត្តិទៅ កម្មវិធី៖ រាត្រី បូពារិ៍ទឹស។
រាត្រី បូពារិ៍ទឹស គឺជាកម្មវិធីបង្ហាញសំលៀកបំពាក់ របស់បណ្ដាជនជាតិនៅទ្វីបអាស៊ី
រួមមាន៖ ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា ថៃ កម្ពុជា វៀតណាម…ជាដើមនេះគឺជាលើកទី២
រាត្រី បូពារិ៍ទឹស មានវត្តមាននៅ Festival Hue ក្លាយទៅជា សារមួយ អំពីភាពសម្បូរបែបរបស់អត្តសញ្ញាណវប្បធម៏ទ្វីបអាស៊ី។
|
Image: Internet |
បណ្ដាសកម្មភាព របស់ Festival Hue 2012 ទទួលបានការចូលរួមជាច្រើនកុះករ របស់ បណ្ដាភ្ញៀវទេសចរណ៏ នៅក្នុងនិងក្រៅប្រទេស។ បងស្រី Charlotte សិល្បការនី ម្នាក់ មកពីបារាំងបានអោយដឹងថា៖“គូរអោយពិសេសណាស់ ពេលដែលHueបានមាន
Festival មួយដូច្នេះ។ខ្ញុំ មកដល់ទីនេះ ដើម្បីសម្ដែងផង និងក៏អាចកំសាន្តវប្បធម៏
វៀតណាម បណ្ដារបាំវៀតណាមផងប្រការនេះល្អអស្ចារ្យណាស់។ ខ្ញុំសប្បាយរី
ករាយយ៉ាងខ្លាំងដែលមានវត្តមាននៅ Festival Hue លើកនេះ”៕
-VOVworld