បន្តបំភ្លឺភ្លើងរំលឹកគុណូបការៈ

(VOVWORLD) - នាថ្ងៃទី២៧ កក្កដា ក្នុងឱកាសរំលឹកខួបលើកទី៧០ទិវាយុទ្ធជន ពិការ យុទ្ធជនពលី (ថ្ងៃទី២៧ កក្កដា) នោះ កាសែតនានាដែលមានច្បាប់ចេញនា ថ្ងៃនេះ សុទ្ធតែចុះផ្សាយដ៏មហោឡារឹកនូវព័ត៌មាន អត្ថបទ និងរូបថតស្ដីពីសកម្ម ភាពរំលឹកខួបអនុស្សាវរីយ៍ គោរពវិញ្ញាណក្ខ័ន្ធនិងថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះវីរៈជន យុទ្ធជនពលី យុទ្ធជនពិការ វីរៈអ្នកម្ដាយនិងគ្រួសារគោលនយោ បាយក្នុងទូទាំងប្រទេសដែលបានពលីសាច់ស្រស់ឈាមស្រស់ដើម្បីខឿនឯក រាជ្យ សេរីភាពនិងឯកភាពមាតុប្រទេស។

បន្តបំភ្លឺភ្លើងរំលឹកគុណូបការៈ - ảnh 1 ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អុជធូបនៅផ្នូរយុទ្ធជនពលីនៅឈាបនដ្ឋានស្រុក Cu Chi (រូបថត៖VOV)

(VOVworld) - នាថ្ងៃទី២៧ កក្កដា ក្នុងឱកាសរំលឹកខួបលើកទី៧០ទិវាយុទ្ធជន ពិការ យុទ្ធជនពលី (ថ្ងៃទី២៧ កក្កដា) នោះ កាសែតនានាដែលមានច្បាប់ចេញនា ថ្ងៃនេះ សុទ្ធតែចុះផ្សាយដ៏មហោឡារឹកនូវព័ត៌មាន អត្ថបទ និងរូបថតស្ដីពីសកម្ម ភាពរំលឹកខួបអនុស្សាវរីយ៍ គោរពវិញ្ញាណក្ខ័ន្ធនិងថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះវីរៈជន យុទ្ធជនពលី យុទ្ធជនពិការ វីរៈអ្នកម្ដាយនិងគ្រួសារគោលនយោ បាយក្នុងទូទាំងប្រទេសដែលបានពលីសាច់ស្រស់ឈាមស្រស់ដើម្បីខឿនឯក រាជ្យ សេរីភាពនិងឯកភាពមាតុប្រទេស។ទំព័រទី១កាសែត Nhan dan (ប្រជាជន) បានចុះផ្សាយបទវិចារណកថាក្រោមចំណងជើងថា “ភ្លើងរំលឹកគុណភ្លឺចែងចាំង ជានិច្ច” ក្នុងនោះសង្កត់ធ្ងន់ថា ក្នុងអំឡុង៧០ឆ្នាំកន្លងទៅ រាល់សតិអារម្មណ៍និង ទស្សនៈជាសារវ័ន្តរបស់លោកប្រធានហូជីមិញក្នុងការងារយុទ្ធជនពិការ យុទ្ធជន ពលី ត្រូវបានបក្ស រដ្ឋអភិវឌ្ឍន៍និងដាក់បញ្ចូលក្នុងគោលនយោបាយ ច្បាប់ កម្មវិធី ចលនានានាដើម្បីរំលឹកគុណនិងជួយឧបត្ថម្ភជនមានគុណូបការៈចំពោះបដិវត្តន៍។

        ក្រោមចំណងជើងថា “មនោសញ្ចេតនានិងការទទួលខុសត្រូវពិសិដ្ឋ” នោះ បទវិចារណកថារបស់កាសែត Quan doi nhan dan (កងទ័ពប្រជាជន) បាន សង្កត់ធ្ងន់ថា គោលនយោបាយអាទិភាពជនមានគុណូបការៈចំពោះបដិវត្តន៍ តែងតែស្ថិតនៅទីតាំងសំខាន់ជួរមុខនៃប្រព័ន្ធគោលនយោបាយសង្គមកិច្ច ព្រម ទាំងយកចិត្តទុកដាក់ដល់ការអប់រំប្រជាជនគ្រប់ស្រទាប់ជាពិសេសគឺជំនាន់វ័យ ក្មេង ស្ដីពីការទទួលខុសត្រូវនិងកាដឹងគុណដ៏ជ្រាលជ្រៅ ចំពោះជនមានគុណូ បការៈ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ