បន្តផ្លាស់ប្ដូរថ្មីនិងពង្រីកតួនាទីរបស់ការទូតប្រជាជនក្នុងស្ថានការណ៍ថ្មី

(VOVWORLD) - រួមជាមួយការទូតបក្ស ការទូត រដ្ឋនោះ គឺការទូតប្រជាជននឹងជំរុញទំនាក់ទំនងមិត្តភាពសហប្រតិបតិ្តការ ទាក់ ទាញការគាំទ្ររបស់មិត្តភក្តិអន្តរជាតិ ជាពិសេសគឺប្រភពទុនឧបត្ថម្ភក្រៅរដ្ឋា ភិបាលបរទេសចំពោះបុព្វហេតុកសាងនិងអភិវឌ្ឍប្រទេសជាតិ។ 
បន្តផ្លាស់ប្ដូរថ្មីនិងពង្រីកតួនាទីរបស់ការទូតប្រជាជនក្នុងស្ថានការណ៍ថ្មី - ảnh 1ទិដ្ឋភាពនៅសន្និសីទកាសែតនេះ 

  អនុវត្តសារាចរណ៍របស់គណៈលេខាមជ្ឈឹមបក្សស្ដីពី “បន្តផ្លាស់ប្ដូរថ្មី ពង្រីក តួនាទីនិងលើកកំពស់គុណភាព ប្រសិទ្ធភាពរបស់សម្ព័ន្ធបណ្ដាអង្គការមិត្តភាព ក្នុងស្ថានការណ៍ថ្មី” សម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាមត្រូវការបន្តពង្រីករាល់ សមិទ្ធផលដែលសម្រេចបានក្នុងអាណត្តិមុនៗ។ រួមជាមួយការទូតបក្ស ការទូត រដ្ឋនោះ គឺការទូតប្រជាជននឹងជំរុញទំនាក់ទំនងមិត្តភាពសហប្រតិបតិ្តការ ទាក់ ទាញការគាំទ្ររបស់មិត្តភក្តិអន្តរជាតិ ជាពិសេសគឺប្រភពទុនឧបត្ថម្ភក្រៅរដ្ឋា ភិបាលបរទេសចំពោះបុព្វហេតុកសាងនិងអភិវឌ្ឍប្រទេសជាតិ។ នេះជាការ អះអាងរបស់អនុប្រធានសម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាមលោក Bach Ngoc Chien នៅសន្និសីទកាសែតមុនពេលប្រព្រឹត្តទៅមហាសន្និបាតលើកទី៦ អាណត្តិ២០១៩-២០២៤ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៥ ខែធ្នូ ខាងមុននេះនៅ រដ្ឋធានីហាណូយ។ លោកបានថ្លែងថា៖

        “ឆ្នាំ២០២០នឹងមានព្រឹត្តិការណ៍កិច្ចការបរទេសនយោបាយធំៗ ដូចជាពិធី រំលឹកខួបលើកទី៧០ឆ្នាំទិវាបង្កើតទំនាក់ទំនងការទូតជាមួយចិន រុស្ស៊ី ប្រទេស អឺរ៉ុបខាងកើតមួយចំនួន រំលឹកខួបលើកទី៤០ឆ្នាំទិវារំដោះប្រទេសជាតិ ២៥ឆ្នាំ ទិវាស្ដារប្រក្រតីភាពទំនាក់ទំនងវៀតណាម-អាមេរិក ហើយវៀតណាមនឹងកាន់ តំណែងជាប្រធានអាស៊ានផងដែរ។ អាចនិយាយបានថា ឆ្នាំ២០២០ជាឆ្នាំដ៏ផុល ផុស និងជាការចាប់ផ្ដើមនៃដំណាក់កាលថ្មីមួយ។ ទិសស្លោកធ្វើសកម្មភាពរបស់ សម្ព័ន្ធគឺ មានភាពម្ចាស់ការ បត់បែន ច្នៃប្រឌិត ហើយមានរបៀបអភិក្រមថ្មីប្រកប ដោយជាក់ស្ដែងនិងប្រសិទ្ធភាពជាងមុន”។

        ក្នុងអាណត្តិ៥ឆ្នាំកន្លងទៅ (២០១៣-២០១៨) សម្ព័ន្ធបណ្ដាអង្គការមិត្តភាព វៀតណាមបានរៀបចំសកម្មភាពប្រមាណ៣០០០ រៀបចំការស្វាគមន៍គណៈ ប្រតិភូចំនួន៤៦៥០មកដល់វៀតណាម។ សកម្មភាពទាំងនេះបានរួមចំណែក ពង្រឹងសាមគ្គីភាពជាមួយមិត្តភក្តិអន្តរជាតិ ផ្សព្វផ្សាយ លើកកំពស់រូបភាព ឋានៈ របស់ប្រទេសជាតិ តស៊ូប្រឆាំងនឹងអនុភាពអមិត្ត ការពារមាតុប្រទេសក្នុង ស្ថានការណ៍ថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ