បន្តផ្លាស់ប្តូរថ្មី លើកកំពស់គុណភាពប្រសិទ្ធិភាពការងារព័ត៍មានឃោសនា
|
បន្តផ្លាស់ប្តូរថ្មី លើកកំពស់គុណភាពប្រសិទ្ធិភាពការងារព័ត៍មានឃោសនា |
(VOV)_ប្រការនេះត្រូវបានប្រធានគណៈកម្មាធិការមជ្ឈឹម រណសិរ្យមាតុភូមិ
វៀតណាម លោក Nguyen Thien Nhan សង្កត់ធ្ងន់ នៅក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍
លើកទី៥ នៃទិវាទីភ្នាក់ងារសារព័ត៍មានវៀតណាមចេញផ្សាយទូរទស្សន៍ (ថ្ងៃទី២៥
សីហាឆ្នាំ ២០១០-ថ្ងៃទី២៥ សីហាឆ្នាំ២០១៥)។ លោក Nguyen Thien Nhan បានឯក
ភាពជាមួយទិសស្លោករបស់ទូរទស្សន៍ទីភ្នាក់ងារសារព័ត៍មានវៀតណាមគឺ៖ ត្រឹម
ត្រូវ ទាន់ពេលវេលា នៅគ្រប់ទីកន្លែង គ្រប់ពេលវេលា ដាក់កត្តាមនុស្សសាស្ត្រឈ
រជួរមុខ ដើម្បីបំរើប្រជាជន បំពេញតម្រូវការអភិវឌ្ឍន៍របស់ប្រទេសជាតិ។ លោក
Nguyen Thien Nhan មានគោលបំណងថា៖ នាពេលខាងមុខនេះ ទូរទស្សន៍ទីភ្នាក់
ងារសារព័ត៍មានបន្តផ្លាស់ប្តូរថ្មី លើកកំពស់គុណភាព ប្រសិទ្ធិភាពការងារព័ត៍មាន
ឃោសនា បង្កើនការស្រុះចិត្តគំនិតក្នុងសង្គម កសាងផែនមហាសាមគ្គីជាតិ។ទន្ទឹម
នឹងនោះ បង្កើនគុណភាពការងារឃោសនា ព័ត៍មានទៅឯបរទេស ដើម្បីប្រជាជន
លើពិភពលោក មិត្តភក្តិអន្តរជាតិយល់ដឹងច្បាស់អំពីគោលនយោបាយ គោលមាគា៍
របស់បក្ស រដ្ឋ សមិទ្ធិផលនៃការផ្លាស់ប្តូរថ្មី ផ្សព្វផ្សាយរូបភាពទឹកដីនិងមនុស្សវៀត
ណាម៕