បន្តផ្សព្វផ្សាយយ៉ាងជ្រាលជ្រៅវប្បធម៌ប៉េរូនៅវៀតណាម

(VOVworld)-ក្នុងឱកាសរំលឹកខួបលើកទី១៩៥នៃទិវាបុណ្យជាតិប៉េរូ (1821-2016)និង
 រំលឹកខួបលើកទី២២នៃទិវាបង្កើតទំនាក់ទំនងការទូតរវាង ប៉េរូជាមួយវៀតណាម
 (1994-2016)នាថ្ងៃទី៧កក្កដា នៅទីក្រុងហាណូយ ស្ថានទូត ប៉េរូប្រចាំនៅវៀតណាម
 បានរៀប​ចំសកម្មភាពពន្លឿនពាណិជ្ជកម្មទេសចរណ៍និងវប្បធម៌ម្ហូបអាហារជាច្រើន
 សំដៅផ្សព្វ ផ្សាយយ៉ាងជ្រាលជ្រៅវប្បធម៌របស់ ប៉េរូទៅកាន់មិត្តភក្តិវៀតណាម។

        ក៏ក្នុងថ្ងៃដដែល ស្ថានទូត ប៉េរូប្រចាំនៅវៀតណាមបានរួមសហការជាមួយសម្ព័ន្ធ
 សមាគមកាហ្វេនិងកាកាវវៀតណាមរៀបចំសិក្ខាសាលាស្តីពីនៅសណ្ឋាគារ Sheraton
ហាណូយ។ ថ្លែងមតិក្នុងសិក្ខាសាលានេះ លោក Luis Tsuboyama ភារៈធានីស្ថានទូត
ប៉េរូប្រចាំនៅវៀតណាមបានឲ្យដឹងថា៖

“លោកអ្នកនាងហាក់ដូចជាភ្ញាក់ផ្អើលចំពោះការដែលយើងខ្ញុំក៏នាំចេញកាហ្វេដែរ ដោយសារឈ្មោះកាហ្វេនៅអាមេរិកឡាទិនគឺល្បីតែកាហ្វេរបស់ Clombia និងប្រេស៊ីល តែប៉ុណ្ណោះ។​ សូមគូសបញ្ជាក់ថា ប៉េរូក៏ជាប្រទេសនាំចេញកាហ្វេដែរដោយសារប្រ ទេសរបស់យើងខ្ញុំបានអាកាសធាតុអំណោយផល។​តាមនោះយើងខ្ញុំសង្ឃឹមថា នឹងនាំ ចេញប្រភេទទំនិញនេះទៅកាន់ប្រទេសវៀតណាម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ