បន្តពង្រឹងគ្រឹះដ្ឋានគតិយុត្តដើម្បីស្នើអាមេរិកទទួលខុសត្រូវចំពោះការរងឥទ្ធិពលដោយជាតិគីមី Dioxin

បន្តពង្រឹងគ្រឹះដ្ឋានគតិយុត្តដើម្បីស្នើអាមេរិកទទួលខុសត្រូវចំពោះការរងឥទ្ធិពលដោយជាតិគីមី Dioxin  - ảnh 1
ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ /Dioxin នៅវៀតណាម(www.baodongnai.com.vn)

          (VOV)_នាថ្ងៃទី១២ មិនា វិទ្យាស្ថានរដ្ឋនិងច្បាប់ (បណ្ឌិតសភាវិទ្យាសាស្ត្រ ​
សង្គម​កិច្ច​វៀតណាម) បានរៀបចំសិក្ខាសាលាវិទ្យាសាស្ត្រជាតិ ស្ដីពី៖គ្រឹះដ្ឋាន​គតិ
យុត្តដើម្បី​ស្នើរដ្ឋាភិបាលនិងក្រុមហ៊ុនជាតិគីមីអាមេរិកទទួលខុសត្រូវចំពោះ​ការ
រងឥទ្ធិពល​ដោយ​ជាតិគីមីពណ៌លឿងទុំ/Dioxin នៅវៀតណាម។ នៅសិក្ខា​សាលា
នេះ​ បណ្ដាអ្នក​វិទ្យាសាស្ត្រ​បានប្រមូលផ្តុំពិភាក្សាអំពីបញ្ហា​គ្រឹះដ្ឋាន​គតិយុត្ត​នៃ​ទំ
នាក់ទំនងហេតុ-ផល រវាង​ជាតិ​គីមី​ពណ៌លឿងទុំ Dioxin ជាមួយជំងឺគ្រប់​ប្រភេទ​របស់ជនរងគ្រោះវៀតណាមនានា ​វត្ត​មានរបស់កងទ័ពប្រជាជន​វៀត​ណា​មនៅ ភាគខាងត្បូងវៀតណាម…។ល។ បណ្ដា​បញ្ហាដែលទាក់ទងនឹង​ការ​ទទួល​ខុស ត្រូវរបស់អ្នកមៅការរដ្ឋាភិបាល ការទទួល​ខុស​ត្រូវ​គតិយុត្តរបស់​អាមេរិក ចំពោះ ការប្រើប្រើប្រាស់ជាតិគីមីកំចាត់ស្មៅ ​អាវុធគីមី​ក្នុង​សង្គ្រាមនៅ​វៀតណាម ​តាម
ច្បាប់អន្តរជាតិ។ បណ្ឌិត Tran Ngoc Tam សមាជិក​សមាគម​​ជនរងគ្រោះដោយ
ជាតិគីមីពុល ពណ៌លឿងទុំ /Dioxin នៅវៀតណាមចាត់ទុក​ថា៖ ​ការរងឥទ្ធិពលរបស់ ជាតិគីមីពុលពណ៌លឿងទុំ /Dioxin ដោយអាមេរិកប្រើប្រាស់​ក្នុងសង្គ្រាមនៅវៀត
ណាម  ចំពោះបរិស្ថាន អេកូឡូស៊ី និងមនុស្សវៀតណាម ​ជា​សក្ខីភាពដែលមិនអាច បដិសេធន៍បានឡើយ៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ