បន្តពង្រឹងទំនាក់ទំនងមិត្តភាពប្រពៃណីពិសេសនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងគុយបា
(VOVWORLD) - នាយករដ្ឋមន្រ្តីទាំងពីរបានចែករំលែកបទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ នៅក្នុងប្រទេសនីមួយៗ និងលទ្ធភាពក្នុងកិច្ចសហប្រតិបត្តិការលើវិស័យផ្គត់ផ្គង់និងផលិតវ៉ាក់សាំង។
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលគុយបាដែលបានបញ្ជូនអ្នកជំនាញវេជ្ជសាស្ត្រមកជួយប្រទេសវៀតណាមទប់ទល់នឹងការរីករាលដាលនៃជំងឺកូវីដ ១៩ និងបានផ្តល់អំណោយជាថ្នាំព្យាបាលជំងឺកូវីដ ១៩ សម្រាប់វៀតណាម (រូបថតៈ VGP/Nhat Bac) |
នាយប់ថ្ងៃទី ១ ខែកក្កដា នាយករដ្ឋមន្រ្តី លោក Pham Minh Chinh បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីគុយបាលោក Manuel Marrero Cruz ដោយពិភាក្សាអំពីទិសដៅនិងវិធានការដើម្បីបន្តពង្រឹងទំនាក់ទំនងមិត្តភាពប្រពៃណីនិងកិច្ចសហប្រតិបត្តិការជាពិសេសលើគ្រប់ជ្រុងជ្រោយនិងអាចជឿទុកចិត្តបានរវាងបក្សទាំងពីរ រដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរ។
នាយករដ្ឋមន្រ្តីទាំងពីរបានចែករំលែកបទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ នៅក្នុងប្រទេសនីមួយៗ និងលទ្ធភាពក្នុងកិច្ចសហប្រតិបត្តិការលើវិស័យផ្គត់ផ្គង់និងផលិតវ៉ាក់សាំង។ ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាព បញ្ជាណែនាំឲ្យក្រសួងនិងស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ ផ្លាស់ប្តូរព័ត៌មាន ជំនាញវិជ្ជាជីវៈជាបន្ទាន់ក៏ដូចជាសម្របសម្រួលជំហានចាំបាច់ដើម្បីឈានដល់កិច្ចព្រមព្រៀងស្តីពីការផ្គត់ផ្គង់និងការផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងការពារកូវីដ ១៩ របស់គុយបាសម្រាប់វៀតណាម។
ទិដ្ឋភាពនៃជំនួប (រូបថត៖ VGP/Nhat Bac) |
ភាគីទាំងពីរបានសន្យាថា នឹងបន្តសម្របសម្រួលនិងគាំទ្រគ្នាយ៉ាងជិតស្និទ្ធនៅឯអង្គការអន្តរជាតិនិងវេទិកាពហុភាគី។ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានអះអាងថា ទោះបីជាចម្ងាយភូមិសាស្ត្រនៅឆ្ងាយក៏ដោយ ក៏វៀតណាមតែងតែនៅក្បែរនិងគាំទ្រគុយបាគ្រប់កាលៈទេសៈ។ លោកនាយករដ្ឋមន្រ្តីក៏បានបង្ហាញជំហរខ្ជាប់ខ្ជួនរបស់វៀតណាមក្នុងការគាំទ្រយ៉ាងខ្លាំងដល់សេចក្តីសម្រេចចិត្តនៃមហាសន្និបាតអង្គការសហប្រជាជាតិដែលស្នើឱ្យបញ្ចប់ គោលនយោបាយហ៊ុំព័ទ្ធនិងការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសគុយបា៕