បន្តពង្រឹងនិងពង្រីកទំនាក់ទំនងរវាងវៀតណាមនិងគុយបា

(VOVWORLD) - នាយប់ថ្ងៃទី ២៥ មិនា ពីវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញជួបសន្ទនាជាមួយលោក Esteban Lazo Hernandez ប្រធានរដ្ឋសភារដ្ឋាភិបាលប្រជាជន ប្រធានក្រុមប្រឹក្សារដ្ឋគុយបា តាមទម្រង់អនឡាញ។

បន្តពង្រឹងនិងពង្រីកទំនាក់ទំនងរវាងវៀតណាមនិងគុយបា - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអះអាងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះ និងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយគុយបា (រូបថត៖ VOV)

នៅក្នុងជំនួបនេះ ដោយវាយតម្លៃថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលកន្លង មកបានបន្តមានការអភិវឌ្ឍជាវិជ្ជមាន ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានអះអាងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំង ហើយនឹងបន្តរួមសហការយ៉ាងជិតស្និទ្ធជាមួយគុយបាក្នុងការអនុវត្តការប្តេជ្ញាចិត្តកម្រិតខ្ពស់ ដូចទៅនឹងខ្លឹមសារដែលបានព្រមព្រៀងគ្នានៅគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃប្រទេសទាំងពីរ លើខ្លឹមសារកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងនោះមានកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល ឱសថ និងការបង្ការ ទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ- ១៩។ ថ្នាក់ដឹកនាំរដ្ឋសភាទាំងពីររូបបានចែករំលែកថា ប្រទេសទាំងពីរគួរតែជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគបន្ថែមទៀត ដើម្បីឲ្យស្របទៅនឹងទំនាក់ទំនងនយោបាយដ៏ល្អរវាងប្រទេសទាំងពីរ និងប្រជាជាតិទាំងពីរ។ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានស្នើឲ្យគុយបាបន្តដោះស្រាយការលំបាកក្នុងយន្តការនិងគោលនយោបាយ ហើយទន្ទឹមនឹងនោះ បង្កើតលក្ខខណ្ឌសម្រាប់អង្គភាពអាជីវកម្មវៀតណាមបន្តពង្រីកការវិនិយោគនៅគុយបា។

ស្ដីពីទំនាក់ទំនងរវាងរដ្ឋសភានៃប្រទេសទាំងពីរ ប្រធានរដ្ឋសភា លោក Vuong Dinh Hue មានបំណងចង់បន្តពង្រឹងនិងពង្រីកទំនាក់ទំនងរវាងរដ្ឋសភាទាំងពីរ ហើយបានអះអាងថា រដ្ឋសភានិងប្រជាជនវៀត ណាមនឹងរួមដំណើរជាមួយរដ្ឋសភានិងប្រជាជនគុយបាជានិច្ច។ តាមប្រធានរដ្ឋសភា លោក Vuong Dinh Hue ភាគីទាំងពីរគួរតែបន្តពង្រឹងការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់និងគ្រប់ជាន់ថ្នាក់តាមទម្រង់សមស្រប...។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue ក៏បានចាត់ទុកថា គណៈប្រតិភូរដ្ឋសភាវៀតណាមបានសម្រេច ផ្តល់ជំនួយជាឧបករណ៍កុំព្យូទ័រតាមសំណើរបស់រដ្ឋសភាគុយបា។ បច្ចុប្បន្ន រដ្ឋសភាវៀតណាមកំពុងបំពេញដំណើរការលទ្ធកម្មដើម្បីផ្ទេរទៅរដ្ឋសភាគុយបាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ក៏នៅក្នុងកិច្ចពិភាក្សានេះដែរ លោក Esteban Lazo Hernandez បានមានប្រសាសន៍ថា ការយកចិត្តទុកដាក់របស់គុយបាលើទំនាក់ទំនងជាមួយវៀតណាមគឺជាអាទិភាពកំពូល និងមានបំណងចង់ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគបរទេស; ផ្តោតលើការផ្លាស់ប្តូរបទពិសោធន៍ក្នុងប្រតិបត្តិការរដ្ឋសភា។ យ៉ាងណាមិញ គុយបាវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការអនុវត្តភារកិច្ចទ្វេរភាគីទាំងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងការបង្ការ ទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ក៏ដូចជាថ្លែងអំណរគុណចំពោះវៀតណាមដែលបានគាំទ្រការតស៊ូដើម្បីលុបបំបាត់ការហ៊ុំព័ទ្ធប្រឆាំងនឹងគុយបា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ