បន្តពិភាក្សាអំពីកិច្ចព្រមព្រៀង TPP នាខែកញ្ញានៅជប៉ុន
(VOVWORLD) - កិច្ចប្រជុំបណ្ដាមន្ត្រីជាន់ខ្ពស់ (SOM) នៃប្រទេសចំនួន ១១ ដែលចូលរួមការចរចារកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) នៅទីក្រុង Sydney អូស្ត្រាលី បានបញ្ចប់នាថ្ងៃទី ៣០ សីហា ក្រោយរយៈពេល ៣ ថ្ងៃធ្វើការ។
បន្តពិភាក្សាអំពីកិច្ចព្រមព្រៀង TPP នាខែកញ្ញានៅជប៉ុន (VTV) |
(VOVworld) – កិច្ចប្រជុំបណ្ដាមន្ត្រីជាន់ខ្ពស់ (SOM) នៃប្រទេសចំនួន ១១ ដែលចូលរួមការចរចារកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) នៅទីក្រុង Sydney អូស្ត្រាលី បានបញ្ចប់នាថ្ងៃទី ៣០ សីហា ក្រោយរយៈពេល ៣ ថ្ងៃធ្វើការ។ ជូនដំណឹងលទ្ធផលកិច្ចប្រជុំនៅសន្និសីទកាសែតប្រធានក្រុមចរចាររបស់ជប៉ុន លោក Kazuyoshi Umemoto បានឲ្យដឹងថា៖ បណ្ដាអង្គសន្និសីទនឹងដំណើរកិច្ចប្រជុំឡើងវិញនៅជប៉ុននាខែកញ្ញាខាងមុខ ដោយមានក្តីសង្ឃឹមអាចទទួលបានកិច្ចព្រមព្រៀងចុងក្រោយអំពី TPP មុនពេល ប្រព្រឹត្តទៅសន្និសីទកំពូលវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅវៀតណាមនាខែវិច្ឆិកាខាងមុខ។ តាមការបញ្ជាក់របស់លោក Umemoto នៅកិច្ចប្រជុំលើកនេះ មានការយោគយល់គ្នារវាងភាគីចូលរួមនានាទទួលបានការបោះជំហាន។ នៅកិច្ចប្រជុំនៅទីក្រុង Sydney ប្រទេសមួយចំនួនបានផ្តើមឡើងការធ្វើវិសោធនកម្មឬលុបចោលការកំណត់ជាក់ស្តែងទាក់ទិនដល់បញ្ហាប្រមូលទិញរបស់រដ្ឋាភិបាលនិងយន្តការគាំពារកម្មសិទ្ធបញ្ញាឱសថ៕