បន្តរក្សាព្រំដែនសន្តិភាព ស្ថិរភាពរវាងវៀតណាមនិងចិន
(VOVWORLD) - ការដែលប្រទេសទាំងពីរបានបញ្ចប់ការងារខ័ណ្ឌសីមា បោះបង្គោលព្រំដែនគោក និង ការចុះហត្ថលេខាលើឯកសារច្បាប់ចំនួន ៣ ស្តីពីព្រំដែនគោក គឺជាព្រឹត្តិការណ៍ដ៏ សំខាន់មួយ ដែលមានអត្ថន័យធំធេងទាំងផ្នែកនយោបាយ គតិយុត្ត និងការទូត។
ទិដ្ឋភាពនៅសន្និសីទបូកសរុប ២៥ ឆ្នាំនៃការចុះហត្ថលេខាលើសន្ធិសញ្ញា និង ១៥ ឆ្នាំនៃការចុះហត្ថលេខាលើឯកសារច្បាប់ចំនួន ៣ ស្តីពីព្រំដែនគោកវៀតណាម - ចិន។ (រូបថត៖ VOV) |
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨ ក្រោយពីការចរចារយៈពេល៣៦ឆ្នាំ វៀតណាមនិងចិនបានរួមគ្នាចេញសេចក្តីថ្លែងការណ៍រួមស្តីពីការសម្រេចការងារខ័ណ្ឌសីមា បោះ បង្គោលព្រំដែនគោក ដែលមានប្រវែងជិត ១.៤៥០គីឡូម៉ែត្រ ឆ្លងកាត់ខេត្តចំនួន ៧ របស់វៀតណាម ស្រុកនិងទីរួមខេត្តចំនួន ១៥ នៃខេត្តយូណាន និងតំបន់ស្វយ័តជនជាតិ Zhuang ខេត្ត ក្វាងស៊ី របស់ប្រទេសចិន។ កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០០៩ វៀតណាម និងចិនបានចុះហត្ថលេខាលើឯកសារច្បាប់ចំនួន៣ស្តីពីព្រំដែន។ ការដែលប្រទេសទាំងពីរបានបញ្ចប់ការងារខ័ណ្ឌសីមា បោះបង្គោលព្រំដែនគោក និង ការចុះហត្ថលេខាលើឯកសារច្បាប់ចំនួន ៣ ស្តីពីព្រំដែនគោក គឺជាព្រឹត្តិការណ៍ដ៏ សំខាន់មួយ ដែលមានអត្ថន័យធំធេងទាំងផ្នែកនយោបាយ គតិយុត្ត និងការទូត។
រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son។ |
ថ្លែងសុន្ទរកថាក្នុងសន្និសីទបូកសរុប ២៥ ឆ្នាំនៃការចុះហត្ថលេខាលើសន្ធិសញ្ញា និង ១៥ ឆ្នាំនៃការចុះហត្ថលេខាលើឯកសារច្បាប់ចំនួន ៣ ស្តីពីព្រំដែនគោកវៀតណាម - ចិន ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ២ សីហា នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងការ បរទេសវៀតណាមលោក Bui Thanh Son បានអះអាងថា៖
“ការសម្រេចការងារខ័ណ្ឌសីមា បោះបង្គោលព្រំដែននៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០០៨ មានអត្ថន័យជាប្រវត្តិសាស្ត្រដ៏ធំធេង ដោយបើកទំព័រថ្មីមួយក្នុងទំនាក់ទំនងរវាង ប្រទេសទាំងពីរ ដែលជាចំណុចរបត់ដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រកសាងព្រំដែន វៀតណាម-ចិន ឆ្លើយតបនឹងបំណងប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរ រួម ចំណែកបង្កើត និងរក្សាបរិយាកាសសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងលើពិភពលោក រួមចំណែកយ៉ាងសំខាន់ក្នុងការបញ្ជាក់គោលការណ៍រួមនៃច្បាប់អន្តរជាតិ”។
ដើម្បីបន្តលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងព្រំដែនរវាងប្រទេសទាំងពីរក្នុងស្ថានភាពថ្មី ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបក្ស លោក Le Hoai Trung បានលើកច្បាស់ថា៖ “រួមគ្នាពិភាក្សា ដើម្បីបង្កើតទិសដៅធំៗ បង្កើតការផ្លាស់ប្តូរ ធ្វើឲ្យខ្សែព្រំដែនសន្តិ ភាព ស្ថិរភាពរវាងវៀតណាម និងចិន ក្លាយទៅជាខ្សែព្រំដែននៃកិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍដ៏រឹងមាំ ដោយគិតគូរពីនិន្នាការធំៗនៅក្នុងតំបន់ និងលើពិភពលោកនាពេល បច្ចុប្បន្ន។ យើងនឹងបន្តសម្របសម្រួលយ៉ាងសកម្មជាមួយភាគីចិន ដើម្បីខិតខំប្រឹង ប្រែងឱ្យកាន់តែខ្លាំងក្លា រួមចំណែកកសាងព្រំដែនគោកវៀតណាម-ចិនឱ្យក្លាយជា ព្រំដែនសន្តិភាព ស្ថិរភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ នាំមកនូវការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម ជីវភាពសុខសាន្តត្រាណ ប្រកបដោយសេចក្តីសុខចម្រុងចម្រើន និង សុភមង្គលជូនប្រជាជននៃប្រទេសទាំងពីរ ជាពិសេសប្រជាជននៅតាមមូលដ្ឋាន ព្រំដែននានា”៕