បន្តរបៀបវារះនៃសម័យប្រជុំលើកទី៤រដ្ឋសភាវៀតណាមនីតិកាលទី១៣
(VOV World)_បន្តរបៀបវារះ នៃសម័យប្រជុំ លើកទី ៤ រដ្ឋសភាវៀតណាមនីតិ
កាល ទី ១៣ នាព្រឹកថ្ងៃទី ១៤ វិច្ឆិកា រដ្ឋសភាបានបញ្ចប់សម័យសួរដេញដោល និង ឆ្លើយការសួរដេញដោល របស់សមាជិកសភា។ ក្នុងសម័យសួរដេញដោល នេះ
នាយក រដ្ឋមន្ត្រីរដ្ឋាភិបាល នឹងឡើងវេទិកាឆ្លើយសំនួរដេញដោលរបស់សមាជិក
សភានានា។ សម័យសួរដេញដោលនេះ ត្រូវបានផ្សាយផ្ទាល់តាមវិទ្យុនិងទួរទស្សន៍ ដើម្បីអ្នកបោះឆ្នោតក្នុងទូទាំងប្រទេសតាមដាន។
ស្ដីពីការបញ្ជាណែនាំអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមឆ្នាំ២០១៣នាយក
រដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាម លោក Nguyen Tan Dung បានអះអាងថា៖រដ្ឋាភិបាល
នឹងខំប្រឹងប្រែង ប្តេជ្ញាចិត្តអនុវត្តរាល់ភារកិច្ច និងដំណោះស្រាយដែលបានលើកឡើងក្នុងសេចក្ដីសម្រេចចិត្តរបស់រដ្ឋសភាអំពីផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច -សង្គម ឆ្នាំ ២០១៣
។ ដើម្បីដោះស្រាយការលំបាកអោផយអង្គភាពអាជីវកម្ម ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម នៅតែជាសំនួរដែលត្រូវបានសមាជិកសភាសួរដេញដោលច្រើនបំផុត នាយក
រដ្ឋមន្ត្រីរដ្ឋាភិបាល Nguyen Tan Dung បាននាំចេញក្រុមដំណោះស្រាយចំនួន៤ ដែល
ត្រូវអនុវត្តព្រមៗគ្នា ចំទិសដៅ ក្នុងវិស័យនិមួយៗ ពេលវេលានិមួយៗ សំដៅនាំមកប្រសិទ្ធភាពខ្ពស់បំផុត៖
“ រដ្ឋាភិបាលប្រមូលផ្តុំ បញ្ជាណែនាំ មុនបង្អស់គឺធានាការស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច រក្សារល្បឿនកំណើនរួម របស់ខឿនសេដ្ឋកិច្ចដោយសមស្រប រាំងស្កាត់អតិផរណា។ ក្រុមដំណោះស្រាយទីពីរគឺ ជំរុញខ្លាំងការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ។ ក្រុមដំណេះស្រាយទី៣គឺ ដោះស្រាយបំណូលអាក្រក់ ទំនិញសេសសល់ក្នុងឃ្លាំង ដោះស្រាយស្ថានភាពទីផ្សារអច លនវត្ថុជាប់គាំង។ ក្រុមដំណេះស្រាយទី៤គឺកែលំអរ
រដ្ឋបាល។”
|
នាយករដ្ឋមន្ត្រីNguyen Tan Dung (http://www.tinmoi.vn/) |
នាយករដ្ឋមន្ត្រីNguyen Tan Dung ក៏បានអះអាងថា៖ ក្រៅពីការអនុវត្តដំណេះស្រាយទាំង៤នេះ អង្គភាពអាជីវកម្មក៏ត្រូវផ្លាស់ប្តូរថ្មីខ្លួន ខំប្រឹងប្រែង រៀបចំរចនាសម្ព័ន្ធផលិតកម្មឡើងវិញ…ផងដែរ។
ស្តីពីការទទួលខុសត្រូវគ្រប់គ្រងសេដ្ឋកិច្ច-សង្គមរបស់រដ្ឋាភិបាលក្នុងរយៈពេល
កន្លងមក នាយករដ្ឋមន្ត្រី Nguyen Tan Dung បានទទួលការទទួលស្គាល់ខុសត្រូវដោយ
ស្មោះត្រង់ និងរាល់វិធានកាណ៍ជំនះពុះពារលើភាពអនខ្សោយក្នុងការគ្រប់គ្រង ក្បាល
ម៉ាស៊ីនរដ្ឋ ដូចជា ៖ ការលើកកំពស់សម្ថតភាព គុណភាពបែបបទច្បាប់និងការអនុវត្ត
ច្បាប់ សកម្មត្រួតពិនិត្យនិងពិន័យបទល្មើសយ់ាងតឹងរឹង ព្រមទាំង សុក្រិដ្ត ក្បាល់ម៉ា
ស៊ីនចាត់តាំងរដ្ឋ ពីមជ្ឃឹមដល់រដ្ឋអំណាចគ្រប់ជាន់ថ្នាក់។ចំពោះការងារបង្កាប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ នាយរដ្ឋមន្ត្រី Nguyen Tan Dung បានអះអាងថា៖ រដ្ឋាភិបាល
នឹងអនុវត្តន៍យ៉ាងខ្លាំងក្លា។ នាយករដ្ឋមន្ត្រី Nguyen Tan Dung ក៏បានឆ្លើយសំណួរអំពី
គោលនយោបាយស្តីពី ស្ថិរភាពជីវភាពរល់នៅរបស់ប្រជាជន ក្នុងតំបន់មានគំរោង
ការណ៍វារីអាគី្គសនី ។ល។ មុនការឆ្លើយនឹងការសួរដេញដោល នាយករដ្ឋមន្ត្រី Nguyen
Tan Dung បានរាយការណ៍ចំពោះមុខរដ្ឋសភាអំពីខ្លឹមសារមួយចំនួន ដែលសមាជិក
សភានិង អ្នកបោះឆ្នោតទូទាំងប្រទេសយកចិត្តទុកដាក់។
នាពេលព្រឹកថ្ងៃទី១៤វិច្ឆិកា រដ្ឋមន្រ្តីក្រសួងសុខាភិបាល Nguyen Thi Kim Tien បន្តឆ្លើយការសួរដេញដោល ចំពោះរាល់បញ្ហាដែលសមាជិកសភា និងអ្នកបោះឆ្នោតយក
ចិត្តទុកដាក់ ដូចជា សីលធម៌គូ្រពេទ្យ គុណភាព សុវត្ថិភាពអានាម័យម្ហូបអារហារ គុណ
ភាពពិនិត្យ ព្យាបាលជំងឺជាដើម។
បញ្ចប់សម័យសួរដេញដោលនិងឆ្លើយការសួដេញដោលរបស់បណ្តា សមាជិក
សភា ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung បានពអះអាងថា សម័យសួរដេញ
ដោលនិងឆ្លើយការសួរដេញដោលនេះ ប្រព្រឹត្តទៅដោយប្រជាធិបតេយ្យ បើកចំហរនិង
តម្លាភាព។ ប្រធានរដ្ឋសភា Nguyen Sinh Hung បានសំណូមពរស្ថាប័នរដ្ឋសភា រដ្ឋាភិបាល
តុលាការប្រជាជនកំពូល និងស្ថាប័នមានសមត្ថកិច្ចនានាមានការដោះស្រាយ និងផ្តល់ចម្លើយយ៉ាងឆាប់ៗសំដៅឆ្លើយតបនិងបំណងប្រាថ្នារបស់អ្នកបោះ ឆ្នោតលើទូទាំងប្រទេស៕