បន្តលើកកំពស់គុណភាពការងារកសាងច្បាប់

(VOVWORLD) -បន្តរបៀបវារះ សម័យប្រជុំលើកទី៣រដ្ឋសភាវៀតណាម នីតិកាលទី១៤ នាព្រឹកថ្ងៃទី២៣ឧសភា រដ្ឋសភាបានពិភាក្សាតាមក្រុមៗ ស្ដីអំពីគំរោងកម្មវិធីកសាងច្បាប់ បទបញ្ញត្តិ នាឆ្នាំ២០១៨ និងកែលំអរកម្មវិធីឆ្នាំ ២០១៧ និងផ្តល់មតិចំពោះគំរោងកម្មវិធីធ្វើសកម្មភាពឃ្លាំមើលរបស់រដ្ឋសភា នាឆ្នាំ២០១៨
បន្តលើកកំពស់គុណភាពការងារកសាងច្បាប់ - ảnh 1

បន្តលើកកំពស់គុណភាពការងារកសាងច្បាប់

បន្តរបៀបវារះ សម័យប្រជុំលើកទី៣រដ្ឋសភាវៀតណាម នីតិកាលទី១៤ នាព្រឹកថ្ងៃទី២៣ឧសភា រដ្ឋសភាបានពិភាក្សាតាមក្រុមៗ ស្ដីអំពីគំរោងកម្មវិធីកសាងច្បាប់ បទបញ្ញត្តិ នាឆ្នាំ២០១៨ និងកែលំអរកម្មវិធីឆ្នាំ  ២០១៧ និងផ្តល់មតិចំពោះគំរោងកម្មវិធីធ្វើសកម្មភាពឃ្លាំមើលរបស់រដ្ឋសភា នាឆ្នាំ២០១៨។ នៅទីនេះ បណ្ដាមតិបានឯកភាពការអនុវត្តឃ្លាំមើលកំពូលរបស់រដ្ឋសភាក្នុងការអនុវត្តគោលនយោបាយ ច្បាប់ស្ដីអំពីការគ្រប់គ្រង ប្រើប្រាស់ប្រភពទុនមូលបត្របំណុលរដ្ឋាភិបាល ទុនកម្ចីពីបរទេស ដើម្បីវិនិយោគ កសាងហេដ្ឋារចនាសម្ព័ន្ធ  សេដ្ឋកិច្ចសង្គមកិច្ច។ស្ដីអំពីគំរោងកម្មវិធីកសាងច្បាប់ បទបញ្ញត្តិ ក្នុងឆ្នាំ ២០១៨ សមាជិកសភាជាច្រើនបានស្នើអោយលើកកំពស់គុណភាពកសាងច្បាប់ ក៏ដូចជាការទទួលខុសត្រូវរបស់ស្ថាប័នតាក់តែងច្បាប់ផងដែរ។

         នារសៀលថ្ងៃដដែល សមាជិកសភាបានពិភាក្សាអំពីខ្លឹមសារមួយចំនួននៃច្បាប់ជួយឧបត្ថម្ភសហគ្រាសទ្រង់ ទ្រាយ តូចនិងមធ្យម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ