បន្តសកម្មភាពរបស់សន្និបាតលើកទី ៥ គណៈកម្មាធិការមជ្ឃឹមបក្ស នីតិកាលទី ១១
(VOV) /  
VOV - នាថ្ងៃទី ៨ ឧសភា សន្និបាតលើកទី ៥ គណៈកម្មាធិការមជ្ឃឹមបក្ស នីតិកាលទី
១១ បន្តធ្វើការនៅទីក្រុងហាណូយ។សន្និបាតលើកនេះប្រមូលផ្តុំទៅលើបណ្ដាខ្លឹមសារ
ដូចជា៖ បូកសរុបកាអនុវត្តរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩២ និងខ្លឹមសារសាវន្ដមួយចំនួន ត្រូវធ្វើ
វិសោធនកម្មនិងបំពេញបន្ថែម បូកសរុបការអនុវត្តសេចក្តីសំរេចចិត្តមជ្ឃឹមលើកទី ៧
(នីតិកាល ៩) “បន្តផ្លាស់ប្តូរថ្មីគោលនយោគបាយ ច្បាប់ស្តីពីដីធ្លី ក្នុងដំណាក់កាលជំរុញ
យ៉ាងខ្លាំងឧស្សាហូបនីយកម្ម ទំនើបនីយកម្មប្រទេសជាតិ” បូកសរុបរយៈ ៥ ឆ្នាំអនុវត្ត
សេចក្តីសំរេចចតិ្តមជ្ឃឹមលើកទី ៣ នីតិកាលទី១០ស្តីពី “ការបង្កើនការដឹកនាំ របស់បក្ស
ក្នុងការងារប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយខ្ជះខ្ជាយ” ។ ក្រៅពីនោះ សន្និបាតលើកនេះ
នឹងពិនិត្ស សំរេចបញ្ហាមួយចំនួនអំពីគោលនយោបាយសង្គម បា្រក់ខែ ក្នុងដំណាក់
កាល ២០១២-២០២០ ។ល។ មុននោះ ក្នុងពិធីបើកសន្និបាតនាថ្ងៃទី ៧ ឧសភា
អគ្គលេខាគណៈកម្មាធិការបក្សកុម្មុនិស្តវៀតណាម Nguyen Phu Trong បានសង្កត់ធ្ងន់
ទៅលើបណ្ដាខ្លឹមសា ដែលត្រូវពិភាក្សារនៅសន្និបាតលើកនេះ៕
|
សន្និបាតលើកទី ៥ គណៈកម្មាធិការមជ្ឃឹមបក្ស នីតិកាលទី ១១ (Image: Internet) |
សន្និបាតលើកទី៥គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១១ដែលបើកនាថ្ងៃទី៧
ឧសភានៅក្រុងហាណូយបានទាក់ទាញការយកចិត្តទុកដាក់ជាពិសេសរបស់កម្មាភិបាលបក្ខជននិងប្រជាជនក្នុងទូទាំងប្រទេស។ បណ្ដាបញ្ហាដែលត្រូវបាន
យកមកពិភាគ្សានៅសន្និបាតលើកនេះបានទាក់ទាញការយកចិត្តទុកដាក់ដ៏ធំធេង
របស់សាធារណមតិ ពីព្រោះ ដូចជា អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម Nguyen Phu Trongបាននិយាយថា៖ នេះជាបណ្ដាបញ្ហាស្មុគស្មាញរសើបនិងដ៏សែនសំខាន់ចំពោះ
ការអភិវឌ្ឍន៍ចីរភាពនៃប្រទេសជាតិ។លោក Nguyen Luong Kienកម្មាភិបាលចូលនិវត្ត
សង្កាត់ Thanh Nhan ខ័ណ្ឌ Hai Ba Trung ក្រុងហាណូយបានចាត់ទុកថា៖
“ខ្ញុំឃើញថាបញ្ហាពុករលួយជាបញ្ហាដ៏ធំធេងរបស់សង្គម។ប្រជាជនទាំងមូលយកចិត្តទុកដាក់និងព្រួយបារម្មណ៍អំពីអំពើពុករលួយ។ ខ្ញុំគិតថា ការប្រឆាំងអំពើពុករលួយត្រូវបានអនុវត្តយ៉ាងឆាប់ៗនិងខ្លាំងក្លាថែមទៀត។ ប្រសិនបើទុកឲ្យមានអំពើពុករលួយច្រើនពេកនោះ ជីវភាពរបស់ប្រជាជននឹងជួបការលំបាកនិងបាត់ជំនឿជាក់ទៅលើបក្សនិងរដ្ឋាភិបាល។”
ទាក់ទិនដល់វិស័យដីធ្លី លោក Do Dang Khoi នៅខ័ណ្ឌ Hai Ba Trung ហាណូយអះអាង
ថា៖នេះជាបញ្ហាក្តៅគគុក១ក្នុងរយះពេលកន្លងទៅ។រដ្ឋអំណាចមូលដ្ឋានត្រូវជាអ្នកដែល
ទទួលខុសត្រូវក្នុងការដែលមានរឿងក្តីតវ៉ាប្តឹងចំនួនជិត៧០%ទាក់ទិនដល់ដីធ្លី។លោកបញ្ជាក់ថា៖
"ស្នើមជ្ឈឹមផ្អែកទៅលើការពិតជាក់ស្តែងធ្វើយ៉ាងម៉េចដើម្បីរំងាប់ការព្រួយបារម្មណ៏
របស់ប្រជាជន។យើងខ្ញុំមានបំណងថា៖សេចក្តីសំរេចចិត្តលើកនេះត្រូវបានអនុវត្ត
យ៉ាងដាច់ខាត។
បើសិនជាសន្និបាតមជ្ឈឹមលើកទី៤ដាក់ចេញនូវបញ្ហាចាំបាច់ក្នុងការងារកសាងនឹង
កែសម្រួលបក្ស គឺសន្និបាតមជ្ឈឹមលើកទី៥ នេះបានពិភាគ្សាអំពីបញ្ហាសំខាន់សំរាប់
ការអភិវឌ្ឌ្យដោយចីរភាពប្រទេសជាតិក្នុងរយះពេលខាងមុខនេះ។ដោយហេតុនេះ
សាធារណះមតិមានបំណងថា៖មជ្ឈឹមនឹងពិភាគ្សាអំពីបញ្ហារសើបស្មុគស្មាញដោយ
ស្មារតីទទួលខុសត្រូវខ្ពស់បំផុត៕
-VOV