បន្តសុក្រិដ្ឋគោលនយោបាយចំពោះជនមានគុណូបករៈ
(VOV) /  
|
បន្តសុក្រិដ្ឋគោលនយោបាយចំពោះជនមានគុណូបករៈ (congly.com.vn) |
Vovworld-នាព្រឹកថ្ងៃទី១៩តុលា នៅទីស្ដីការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Nguyen
Thien Nhan បានធ្វើអធិបតីកិច្ចប្រជុំអំពីកម្មវិធីសហការត្រួតពិនិត្យការអនុវត្តគោល នយោបាយចំពោះជនមានគុណូបករៈចំពោះបដិវត្ត។
នៅកិច្ចប្រជុំ លោក Nguyen Thien Nhan បានលើកច្បាស់ថា ក្នុងរយៈពេល កន្លងមក ការងារថែទាំគោលនយោបាយសំរាប់ជនមានគុណូបការៈចំពោះបដិវត្ត ត្រូវបាន
អនុវត្តល្អ រដ្ឋាភិបាលកំពុងយកមតិរបស់ក្រសួងផ្នែកទាក់ទិនទៅក្នុង ពង្រាង “កម្មវិធីសហការបូកសរុបការអនុវត្តគោលនយោបាយជនមានគុណូបការៈ ក្នុងរយៈពេល២ឆ្នាំ២០១៤-២០១៥”។ តាមរយៈការត្រួតពិនិត្យនឹងដោះស្រាយ កែលំអរគោលនយោបាយនាបច្ចុប្បន្នឲ្យសមស្របនឹងស្ថានភាពជាក់ស្ដែង។
ដើម្បីអនុវត្តល្អគោលនយោបាយសំរាប់ជនមានគុណូបការៈក្នុងរយៈពេល ខាងមុខ អនុរដ្ឋមន្ត្រីក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចលោក Pham Minh Huan បាន
ស្នើរថា៖
“សូមស្នើរប្រគល់ឲ្យបណ្ដាក្រសួងណែនាំជាក់ស្ដែងជាងទៀត ធានាចរិត លក្ខណៈអនុវត្តបានរបស់គោលនយោបាយ។ ក្រសួងហិរញ្ញវត្ថុណែនាំរៀបចំ អនុវត្តការលើកលែងកាត់បន្ថយពន្ធសំរាប់ជនមានគុណូបការៈចំពោះបដិវត្ត។ ក្រសួងសំណង់ណែនាំចំពោះគោលនយោបាយជួយឧបត្ថម្ភអំពីផ្ទះនៅ។ ក្រសួងអប់រំនិងបណ្ដុះបណ្ដាលណែនាំអនុវត្តការអាទិភាពក្នុងការជ្រើសរើសបណ្ដុះបណ្ដាលសំរាប់ជនមានគុណូបការៈនិងកូនចៅគេជាដើម៕”
-VOV