បន្តសម័យប្រជុំពេញអង្គលើទី ៧ នៃគណៈកម្មាធិការយុត្តិធម៌រដ្ឋសភាវៀតណាម
(VOVWORLD) -នាថ្ងៃទី ៦ កញ្ញា នៅទីក្រុងហាណូយ បន្តសម័យប្រជុំពេញអង្គលើទី ៧ នៃគណៈកម្មាធិការយុត្តិធម៌រដ្ឋសភាវៀតណាមបានបន្តប្រព្រឹត្តិទៅដោយមានការផ្ដល់មតិលើការផ្ទៀងផ្ទាត់របាយការណ៍របស់រដ្ឋាភិបាលស្ដីពីកិច្ចការបង្ករ ប្រឆាំងអំពើពុករលួយឆ្នាំ ២០១៧ និងផ្ទៀងផ្ទាត់គម្រោងច្រាប់បង្ករ ប្រឆាំងអំពើពុករលួយ (ធ្វើវិសោធនកម្ម)។
បន្តសម័យប្រជុំពេញអង្គលើទី ៧ នៃគណៈកម្មាធិការយុត្តិធម៌រដ្ឋសភាវៀតណាម
|
នាថ្ងៃទី ៦ កញ្ញា នៅទីក្រុងហាណូយ បន្តសម័យប្រជុំពេញអង្គលើទី ៧ នៃគណៈកម្មាធិការយុត្តិធម៌រដ្ឋសភាវៀតណាមបានបន្តប្រព្រឹត្តិទៅដោយមានការផ្ដល់មតិលើការផ្ទៀងផ្ទាត់របាយការណ៍របស់រដ្ឋាភិបាលស្ដីពីកិច្ចការបង្ករ ប្រឆាំងអំពើពុករលួយឆ្នាំ ២០១៧ និងផ្ទៀងផ្ទាត់គម្រោងច្បាប់បង្ករ ប្រឆាំងអំពើពុករលួយ (ធ្វើវិសោធនកម្ម)។ នៅទីនេះ អង្គប្រជុំបានឯកភាពជាសារវន្ត និងវាយតម្លៃខ្ពស់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក៏ដូចជាការចូលរួមរបស់គ្រប់ស្ថាប័នជាន់ថ្នាក់ ក្នុងកិច្ចការបង្ការ ប្រឆាំងអំពើពុករលួយក្នុងឆ្នាំ ២០១៧។ អង្គប្រជុំមួយចំនួនបានស្នើថា របាយការណ៍គប្បីវាយតម្លៃយ៉ាងជាក់លាក់អំពីតួនាទី ភារកិច្ចរបស់ថ្នាក់ដឹកនាំស្ថាប័ន អង្គភាពក្នុងកិច្ចការបង្ការ ប្រឆាំងអំពើពុករលួយ ។ ទន្ទឹមនឹងនោះ របាយការណ៍នេះក៏គប្បីបំពេញបន្ថែមនូវដំណើរការស៊ើបអង្កេត ជំនុំជម្រះបទល្មើសពុករលួយជាដើម។
អង្គប្រជុំក៏បានស្ដាប់របាយការណ៍ស្ដីពីគម្រោងច្បាប់បង្ការប្រឆាំងអំពើពុករលួយ(ធ្វើវិសោធនកម្ម) ផងដែរ៕