បន្តស្វែងរកបេក្ខជនសម្រាប់ពានរង្វាន់ “ភូមិទេសចរណ៍ល្អបំផុត” ឆ្នាំ២០២៤

(VOVWORLD) - អង្គការទេសចរណ៍នៃអង្គការសហប្រជាជាតិ (UN Tourism) ទើបតែបានប្រកាសបើកការចុះឈ្មោះសម្រាប់ពានរង្វាន់ “ភូមិទេសចរណ៍ល្អបំផុត” លើកទី៤ ដល់ប្រទេសជាសមាជិក រួមទាំងប្រទេសវៀតណាមផងដែរ។

បន្តស្វែងរកបេក្ខជនសម្រាប់ពានរង្វាន់ “ភូមិទេសចរណ៍ល្អបំផុត” ឆ្នាំ២០២៤ - ảnh 1ឆ្នាំ ២០២៣ ភូមិ Tan Hoa ខេត្ត Quang Binh បានទទួលកិត្តនាមជា “ភូមិទេសចរណ៍ល្អបំផុត” (រូបភាព៖ UN Tourism)

យោងតាមបទបញ្បត្តិសម្រាប់ឆ្នាំ ២០២៤ ប្រទេសសមាជិកនីមួយៗ នៃ UN Tourism អាចជ្រើសរើសភូមិទេសចរណ៍ចំនួន ៨ ដើម្បីទទួលពានរង្វាន់ “ភូមិទេសចរណ៍ល្អបំផុត”។ នាយកដ្ឋានទេសចរណ៍ជាតិវៀតណាមស្នើឱ្យមន្ទីរគ្រប់គ្រងទេសចរណ៍ក្នុងតំបន់ផ្សព្វផ្សាយព័ត៌មាន និងអញ្ជើញភូមិទេសចរណ៍ក្នុងតំបន់ឱ្យចុះឈ្មោះចូលរួមពានរង្វាន់នេះ។ សំណុំឯកសារបេក្ខជនជាភាសាអង់គ្លេសត្រូវបានផ្ញើទៅកាន់នាយកដ្ឋានមុនថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២៤ ដើម្បីសំយោគនិងជ្រើសរើសបេក្ខជនដែលស័ក្តិសមបំផុតចំនួន ៨ ចូលរួមពានរង្វាន់នេះ។

ពានរង្វាន់ "ភូមិទេសចរណ៍ល្អបំផុត" របស់ UN Tourism មានគោលបំណងលើកកំពស់តួនាទីទេសចរណ៍ក្នុងការការពារភូមិជនបទ។ មកដល់បច្ចុប្បន្ន ទេសចរណ៍អង្គការសហប្រជាជាតិបានប្រគល់រង្វាន់ចំនួន ១៣០ ដល់ភូមិទេសចរណ៍ជុំវិញពិភពលោក ក្នុងនោះមានភូមិ Tan Hoa (ខេត្ត Quang Binh) និងភូមិ Thai Hai (ខេត្ត Thai Nguyen) របស់វៀតណាម។ នៅឆ្នាំ ២០២៣ ភូមិ Tan Hoa ខេត្ត Quang Binh ត្រូវបានលើកតម្កើងជាភូមិទេសចរណ៍ល្អបំផុត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ