បន្ថែមករណីជាជនបរទេសឆ្លងវីរុស SARS-CoV-2 នៅវៀតណាម
(VOVWORLD) - នាយប់ថ្ងៃទី១៥មីនា ក្រសួងសុខាភិបាលវៀតណាមបានបញ្ជាក់ថា មានករណីជាជនបរទេសចំនួន៣នាក់បន្ថែមទៀតដែលត្រូវបានរកឃើញវិជ្ជមានចំពោះវីរុស SARS-CoV-2 នៅវៀតណាម។
ថ្នាក់ដឹកនាំខេត្ត Kien Giang ទៅត្រួតពិនិត្យការងារបង្ការប្រឆាំងជំងឺ Covid-19 នៅច្រកទ្វារព្រំដែន Ha Tien ជាមួយកម្ពុជា (រូបថត៖ TTXVN) |
ករណីទី៥៥គឺបុរសជនជាតិអាល្លឺម៉ង់ អាយុ៣៥ឆ្នាំ ដែលបានធ្វើដំណើរ តាមជើងហោះហើរ VN0018 ពីបារាំងមកដល់ព្រលានយន្តហោះ Noi Bai កាលពីថ្ងៃទី១៤ មីនា។ អ្នកជំងឺនិងអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ជាមួយ អ្នកជំងឺ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យត្រូពិកមជ្ឈឹមសាខា Dong Anh ទីក្រុង ហាណូយ។
ករណីទី៥៦ជាបុរសជនជាតិអង់គ្លេស អាយុ៣០ឆ្នាំ ដែលបានធ្វើ ដំណើរពីអង់គ្លេសមកដល់ព្រលានយន្តហោះ Noi Bai ទីក្រុងហាណូយ កាលពីព្រឹកថ្ងៃទី៩ មីនា។ ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៣មីនា អ្នកដំណើរនេះ ទៅទេសចរណ៍នៅ Sapa ខេត្ត Lao Cai ហើយវិលត្រឡប់មកហាណូយ វិញ។ អ្នកជំងឺកំពុងត្រូវបានសម្រាកព្យាបាលនៅមន្ទីរពេទ្យត្រូពិកមជ្ឈឹម សាខា Dong Anh។
ករណីទី៥៧ជាអ្នកដំណើរជនជាតិអង់គ្លេស អាយុ៦៦ឆ្នាំ បាន ធ្វើដំណើរតាមជើងហោះហើរ VN0054 ពីហាណូយទៅកាន់ឡុងដ៍ នាថ្ងៃទី៩ មីនា (ជាជើងហោះហើរដូចគ្នាជាមួយអ្នកជំងឺទី៤៦ដែលជាអ្នកបម្រើតាម ជើងហោះហើរនៃក្រុមហ៊ុន Vietnam Airlines)។ អ្នកជំងឺនេះកំពុងត្រូវបាន សម្រាកព្យាបាលនៅខេត្ត Quang Nam៕