បន្ថែមគោលនយោបាយជួយឧបត្ថម្ភអ្នកនេសាទ
(VOVworld) - លោក Nguyen Huy Dien អនុប្រធានអគ្គនាយកដ្ឋានជលផលនៃក្រសួង
កសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម បានឲ្យដឹងថាសេចក្ដីសម្រេចចិត្តរបស់
រដ្ឋាភិបាលស្ដីពីគោលនយោបាយអភិវឌ្ឍន៍ជលផល គ្រោងនឹងបានចេញផ្សាយនា
ដើមខែកក្ដដា។សេចក្ដីសម្រេចចិត្តនេះគឺសំដៅជួយឧបត្ថម្ភយ៉ាងខ្លាំងក្លាចំពោះបណ្ដា
សកម្មភាពវិនិយោគជួសជុល បោះនាវាថ្មីធ្វើការនេសាទក៏ដូចជាការធ្វើសេវ៉ាកម្មភ័ស្តុភា ដើម្បីបម្រើការនេសាទត្រីនៅឆ្ងាយពីឆ្នេរសមុទ្រឲ្យមានប្រសិទ្ធិភាពថែមទៀត។លោក
Nguyen Huy Dien បានឲ្យដឹងបន្ថែមទៀតថា៖
|
អ្នកនេសាទនឹងមានថែមគោលនយោបាយជួយឧបត្ថម្ភអចំពោះបណ្ដាសកម្មភាព
វិនិយោគជួសជុល បោះនាវាថ្មីធ្វើការនេសាទ ក៏ដូចជាការធ្វើសេវ៉ាកម្មភ័ស្តុភា |
“ទន្ទឹមនឹងការកសាងសេចក្ដីសម្រេចចិត្តដាក់ជូនរដ្ឋាភិបាល យើងខ្ញុំក៏បានអនុវត្តន៍
កសាងសារាចរណ៍ណែនាំ។នាបច្ចុប្បន្នផ្នែកយើងខ្ញុំតែកំពុងរង់ចាំសេចក្ដីសម្រេចចិត្ត
ត្រូវបានចុះហត្ថលេខាចេញផ្សាយ ហើយនឹងដាក់ជូនថ្នាក់ដឹកនាំនៃក្រសួងកសិកម្ម
និងអភិវឌ្ឍន៍ជនបទ ដើម្បីចេញផ្សាយសារាចរណ៍នេះ។ទាក់ទិនទៅលើការជ្រើសរើស
គំរូនាវានេសាទ យើងខ្ញុំកំពុងគូប្លង់គំរូនាវានេសាទជាច្រើនដែលមានកម្លាំងម៉ាស៊ីន
ផ្សេងៗគ្នាដើម្បីឲ្យអ្នកនេសាទជ្រើសរើស”។ក្រៅពីការចេញផ្សាយសេចក្ដីសម្រេចចិត្តរបស់រដ្ឋាភិបាលស្ដីពីគោលនយោបាយ
អភិវឌ្ឍន៍ជលផល បណ្ដាក្រសួង ស្ថាប័នទាក់ទិននានាកំពុងពិភាក្សា ឯកភាពលើការ
បែងចែកថវិការ១៦លានលានដុង សំរាប់ការបោះនាវាថ្មី ធានារ៉ាប់រង និងការជួយ
ឧបត្ថម្ភ អ្នកនេសាទ៕