បំផុសកម្មវិធីដើម្បីសិក្សា នុស្សិសTruong Sa ជាទីស្រឡាញ់នៅសហព័ន្ធរុស្ស៊ី
(VOV) /  
|
ចំនួនប្រាក់នេះបានប្រើប្រាស់ដើម្បីសាងសង់សាលានៅប្រជុំកោះ Truong Sa។ (vov.vn) |
VOV-នារសៀលថ្ងៃទី២៥មិថុនានៅស្ថានទូតវៀតណាមប្រចាំនោរុស្ស៊ី
លោកស្រី Truong My Hoa អតីតអនុប្រធានរដ្ឋ ប្រធានមូលនិធិអាហារូបករណ៍
Vu A Dinh ប្រធានកម្មវិធី “ដើម្បីសិក្សានុស្សិសTruong Sa ជាទីស្រឡាញ់” បាន
មានជំនួបជាមួយសហគមន៍ប្រជាជនវៀតណាមកំពុងរស់នៅរុស្ស៊ីសំដៅបូក
សរុបដំណាក់កាលទី១និងបំផុសដំណាក់កាលទី២នៃកម្មវិធី។ លោកស្រី Truong
My Hoa បានឲ្យដឹងថា ក្រោយរយៈពេល៦ខែបំផុសនោះ កម្មវិធី“ដើម្បីសិក្សា
នុស្សិសTruong Sa ជាទីស្រឡាញ់”ទទួលបានចំនួនប្រាក់ជិត១២ពាន់លានដុង
ក្នុងនោះប្រជាជនវៀតណាមនៅឯបរទេសបានរួមចំណែកប្រាក់ជិត២ពាន់លាន
ដុង។ ចំនួនប្រាក់នេះបានប្រើប្រាស់ដើម្បីសាងសង់សាលានៅប្រជុំកោះ Truong
Sa។ រុស្ស៊ីជាកន្លែងបង្អង់ដំណើរដំបូងរបស់គណៈប្រតិភូក្នុងកំណាត់ផ្លូវទៅ
បណ្ដាប្រទេសអ៊ឺរុបដើម្បីបំផុសរៃអង្កាសប្រាក់សំរាប់កម្មវិធី“ដើម្បីសិក្សានុស្សិស
Truong Sa ជាទីស្រឡាញ់”៕
-VOV