បំផុសកម្មវិធី “ភាពជាសហគ្រិនដែលប្តេជ្ញាចិត្តដើម្បីអ្នកប្រើប្រាស់”
(VOVWORLD) - នាព្រឹកថ្ងៃទី ៧ ខែមេសា សមាគមការពារអ្នកប្រើប្រាស់វៀតណាម បានសហការជាមួយទស្សនាវដ្តីអាហារនិងសុខភាព ដើម្បីរៀបចំការបំផុសកម្មវិធី“ភាពជាសហគ្រិនដែលប្តេជ្ញាចិត្តដើម្បីអ្នកប្រើប្រាស់”។
ទិដ្ឋភាពនៃពិធីបំផុស (រូបថតៈ vtv.vn) |
កម្មវិធី “ភាពជាសហគ្រិនដែលប្តេជ្ញាចិត្តដើម្បីអ្នកប្រើប្រាស់” បានអនុវត្តនូវសកម្ម ភាពជាច្រើន។ នេះគឺជាសកម្មភាព “បើកទូលាយ” សំដៅទាក់ទាញសហគ្រាសកាន់តែច្រើន ចុះលើកិច្ចសន្យា ធានានូវសិទ្ធិជាមូលដ្ឋានបំផុតរបស់អតិថិជន។ លោក Nguyen Manh Hung ប្រធានសមាគមការពារអតិថិជនវៀតណាមបានសង្កត់ធ្ងន់ធ្ងន់ថា៖
“ពិធីបុណ្យនេះបានរៀបចំឡើង គឺសំដៅដើម្បីបង្កើនការទទួលខុសត្រូវរបស់សហគ្រាសចំពោះអ្នកប្រើប្រាស់ ព្រមទាំង លើកកំពស់តួនាទីរបស់អ្នកប្រើប្រាស់ ពីព្រោះថា ដោយ សារតែមានអតិថិជន ទើបសហគ្រាសមានការអភិវឌ្ឍល្អ។ នេះត្រូវបានចាត់ទុកថា ជាទំនាក់ទំនងជិតស្និទ្ធបំផុត។ ប្រសិនបើសហគ្រាសដំណើរសកម្មភាពល្អ ពោលគឺការប្រើប្រាស់ក៏ល្អ ផ្ទុយទៅវិញប្រសិនបើសហគ្រាសមិនដំណើរការល្អពោលគឺទំនាក់ទំនងនេះនឹងប្រឆាំងគ្នាទៅវិញទៅមកជាមិនខាន”៕