បំផុសចលនាប្រឡងអំពីការបង្ការប្រឆំាងផលប៉ះពាល់របស់បារី

(VOVworld)-សំដៅជួយជ្រោមជ្រែងទិវាពិភពលោកគ្មានបារី (ថ្ងៃទី៣១ឧសភា) នាថ្ងៃទី៣១ឧសភានៅទីក្រុងហាណូយ ក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាម បានរៀបចំពិធីបំផុសចលនាប្រឡងស្តីពីការបង្កានិងប្រឆាំងផលប៉ះពាល់របស់​
បារីឆ្នាំ២០១៦។​ការប្រឡងនេះគឺដើម្បីជម្រុញការងារផ្សព្វផ្សាយអំពីផលវិបាក របស់បារីទៅដល់សហគមន៍ ព្រមទាំងឆ្លុះបញ្ជាំងគោលនយោបាយ ច្បាប់ របស់
រដ្ឋ អំពីការបង្ការប្រឆាំងផលប៉ះពាល់របស់បារី។​ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ បានទទួលវណ្ណកម្មចូលរួមប្រឡងពីថ្ងៃនេះរហូតដល់ថ្ងៃទី១តុលាឆ្នាំ២០១៦។
ហើយ ពេលវេលាប្រកាសពានរង្វាន់គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ១៥តុលា
ដល់ថ្ងៃទី ៣០វិច្ចិកាឆ្នាំ២០១៦៕

ប្រតិកម្មទៅវិញ

ផ្សេងៗ