បំផុសបុគ្គលអង្គការចូលរួមការពន្លឿនពាណិជ្ជកម្ម
(VOVWORLD) - បំផុសបុគ្គលអង្គការចូលរួមការពន្លឿនពាណិជ្ជកម្ម។ នេះគឺជា ខ្លឹមសារមួយក្នុងចំណោមខ្លឹមសារដែលសមាជិកសមាជិការសភាបានផ្តោត សំខាន់ក្នុងការពិភាក្សាគំរោងការណ៍ច្បាប់ស្តីអំពីការគ្រប់គ្រងពាណិជ្ជកម្មក្រៅ ប្រទេសនៅសម័យប្រជុំលើកទី ៣ រដ្ឋសភាវៀតណាមនីតិកាលទី ១៤ នាព្រឹកថ្ងៃ ទី ២៥ ឧសភា នៅទីក្រុងហាណូយ។
បំផុសបុគ្គលអង្គការចូលរួមការពន្លឿនពាណិជ្ជកម្ម |
(VOVworld)- បំផុសបុគ្គលអង្គការចូលរួមការពន្លឿនពាណិជ្ជកម្ម។ នេះគឺជា ខ្លឹមសារមួយក្នុងចំណោមខ្លឹមសារដែលសមាជិកសមាជិការសភាបានផ្តោត សំខាន់ក្នុងការពិភាក្សាគំរោងការណ៍ច្បាប់ស្តីអំពីការគ្រប់គ្រងពាណិជ្ជកម្មក្រៅ ប្រទេសនៅសម័យប្រជុំលើកទី ៣ រដ្ឋសភាវៀតណាមនីតិកាលទី ១៤ នាព្រឹកថ្ងៃ ទី ២៥ ឧសភា នៅទីក្រុងហាណូយ។ បណ្ដាសមាជិសភាបានឯកភាពថា៖ គប្បី បង្កើតនិងអនុញ្ញាតិឲ្យការបង្កើតអង្គការពន្លឿនពាណិជ្ជកម្ម។ សមាជិកសភា មណ្ឌល Binh Thuan លោក Ngo Duc Manh បានផ្តល់មតិថា៖
«យើងគាំទ្រនិងលើកទឹកចិត្តអង្គការបុគ្គលពន្លឿនពាណិជ្ជកម្ម ប៉ុន្តែ ដើម្បី លើកកំពស់គុណភាពនៃការពន្លឿនពាណិជ្ជកម្ម គប្បីបង្កើតស្ថាប័នពន្លឿន ពាណិជ្ជកម្មថ្នាក់ជាតិ។ បញ្ហាបច្ចុប្បន្នក្នុងការងារពន្លឿនពាណិជ្ជកម្មគឺព័ត៌មាន និងប្រភពធនធានមិនត្រូវបានប្រមូលផ្តុំទេ។ ដោយហេតុនេះ យើងគប្បីគិតគូ ហើយនាំចេញការកំណត់អំពីការពន្លឿនពាណិជ្ជកម្មថ្នាក់ជាតិដូចអាស័យដ្ឋាន ដើម្បីប្រមូលផ្តុំរាល់ព័ត៌មាន ហើយតភ្ជាប់សហគ្រាសក្នុងប្រទេសជាមួយបណ្ដា ស្ថាប័នតំណាងពាណិជ្ជកម្មរបស់វៀតណាមនៅឯបរទេស៕»
ស្តីអំពីការកំណត់អំពីការបង្កើតអង្គការពន្លឿនពាណិជ្ជកម្មនៅឯបរទេស សមាជិកសភាមួយចំនួនមានមតិថា៖ ជំនួសឲ្យការបង្កើតអង្គការថ្មីមួយ គប្បី បង្កើនតួនាទីរបស់តំណាងពាណិជ្ជកម្មរបស់វៀតណាមនៅឯបរទេស៕